ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Pep Guardiola សរសើរកីឡាករម្នាក់ខ្លាំង ក្រោយសងសឹកឈ្នះ Chelsea

អង់គ្លេស៖ Manchester City ទើបតែបានបំបាក់ និងសងសឹកលើតោខៀវ Chelsea ដល់ទឹកដីក្នុងជ័យជម្នះ ១-០ ខណៈលោក Pep Guardiola បានលើកសរសើរមិនដាច់ពីមាត់ចំពោះទម្រង់លេងរបស់កីឡាករ Bernardo Silva ដែលបានបំពេញយ៉ាងល្អនូវតំណែងខ្សែបម្រើកណ្តាល និងជាចំណែកមិនអាចខ្វះបាន ក្នុងជ័យជម្នះដ៏សំខាន់នេះ។

មែនទែនទៅ! កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមានតួនាទីជាខ្សែបម្រើប្រយុទ្ធនោះទេសម្រាប់ការបង្ហាញខ្លួនកន្លងមក ប៉ុន្តែយ៉ាងណាក្តី ក្នុងជំនួបទល់នឹង Chelsea នេះ Pep បានទាញយក Silva ទៅរ៉ាប់រងតំបន់បម្រើជាមួយនឹង Pedri ដែលហាក់ជាយុទ្ធសាស្រ្តល្អមួយ ដែលនាំឱ្យ Man City ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ២ នៅក្នុងតារាង English Premier League នៅសប្តាហ៍ទី៦នេះ។

"Silva ជាកីឡាករដ៏ល្អ ជាមួយទម្រង់លេងដ៏អស្ចារ្យ" Pep បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតទល់នឹង Chelsea។ Pep បានលើកឡើងបន្ថែមថា Silva ជាកីឡាករដែលអាចសម្រេចចិត្តបានលឿន និងរហ័សល្អ ទោះបីជាជំហរដែលគេរ៉ាប់រងនោះមិនមែនជាកន្លែងដែលគេធ្លាប់រ៉ាប់រងក៏ដោយ ប៉ុន្តែគេអាចគ្រប់គ្រងស្ថានការបានយ៉ាងឥតខ្ចោះ និងអាចពិចារណាថានឹងត្រូវធ្វើអ្វីបន្តបានទាំងពេលមានបាល់  និងពេលបាត់បាល់។

Silva បានរួមចំណែកជួយក្លិប Manchester City ឈ្នះជើងឯកអង់គ្លេសកាលពីរដូវកាល ២០២០/២១ កន្លងទៅ ខណៈកីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងកម្រិតកំពូលក្នុងរដូវកាលដែល Manchester City គ្រងជើងឯកលីគកំពូលអង់គ្លេសនៅឆ្នាំ២០១៩ ជាមួយពិន្ទុសរុប ៩៨ពិន្ទុ។ ស្របពេលមានដំណឹងដែលកីឡាកររូបនេះអាចនឹងចាកចេញ លោក Pep បានលើកឡើងថា លោកគោរពទៅតាមការសំរេចចិត្តរបស់កីឡាករ ខណៈលោកជឿថាក្លិបណាដែលអាចនាំយក Silva ទៅចូលរួមបាន ប្រាកដណាស់ក្លិបនោះនឹងទទួលបានកីឡាករលំដាប់ពិភពលោកម្នាក់ទៅចូលរួម!៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក