BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៣៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១០៩ករណី ខណៈអ្នកជំងឺ ៥៣០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០៩,៩២៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,២៦១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០១,១៨៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៨,៧៥៤ករណី៕