ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ណែនាំឱ្យដាក់ចេញយុទ្ធនាការ «កម្ពុជាសុវត្ថិភាព» ដើម្បីទាក់ទាញទេសចរណ៍ឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យដាក់ចេញយុទ្ធនាការ «កម្ពុជាសុវត្ថិភាព Cambodia Safe» ដើម្បីជាមុំយុទ្ធសាស្ត្រទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិក្នុងដំណាក់កាលនៃការបើកឡើងឡើងវិញនាពេលខាងមុខ។

ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ ផ្នែកឯកជន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការគាំទ្រចំពោះការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ និងចូលរួមការបង្កើតផ្គត់ផ្គង់សេវាកម្ម ទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈការបណ្ដុះបណ្ដាលជំនាញ បង្កើនការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន។

សម្ដេចបានលើកឡើងថា៖ « បន្ទាប់ពីវិបត្តិកូវីដ-១៩ ខ្ញុំយល់ឃើញថា និន្នាការទេសចរណ៍នឹងមានសភាពខុសពីមុន ពោលគឺការគិតគូរអំពីសុវត្ថិភាពនិងផាសុកភាពនឹងក្លាយជាកត្តាអទិភាពក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅធ្វើដំណើកំសាន្ត។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព - Cambodia Safe” ដើម្បីជាមុំយុទ្ធសាស្ត្រទាក់ទាញទេសចរផ្ទៃក្នុងនិងអន្តរជាតិក្នុងដំណាក់កាលនៃការបើកឡើងវិញ និងពេលអនាគត » ។

បន្ថែមលើពីនេះ សម្ដេចតេជោ ក៏ណែនាំដល់ពលរដ្ឋបន្តចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខភាពតទៅទៀត ដើម្បីជាគ្រឹះរឹងមាំនៃការបើកសកម្មភាពទេសចរណ៍ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញដោយសុវត្ថិភាពនិងការទទួលខុសត្រូវ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ដល់កុមារអាយុពី៦ ដល់ក្រោម១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រទេសចរណ៍វ៉ាក់សាំងដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួច ចូលមកលេងកម្ពុជាឡើងវិញ និងតម្រូវឱ្យចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ ហើយក្នុងរយៈពេល៧ថ្ងៃនេះទៀតសោតគឺអាចធ្វើដំណើរបានដោយសេរីនៅក្នុងខេត្តដែលខ្លួនបានជ្រើសរើសទៅដំបូង។

បើតាមគម្រោងកម្ពុជាគ្រោងត្រៀមបើកទេសចរណ៍ឡើងវិញនៅចុងឆ្នាំ២០២១នេះ។

កម្ពុជាក្លាយជាប្រទេសមួយដែលសម្រេចបានយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋបានខ្ពស់ជាងគេទី២នៅក្នុងតំបន់បន្ទាប់ពីប្រទេសសឹង្ហបុរី។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១៣លាននាក់ ដែលស្មើនឹង៨២,០៣% បើធៀបនឹងប្រជាជនសរុប១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក