ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

TOP NEWS: កម្ពុជា វៀតណាម និងឡាវ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការដើម្បីរក្សានូវសន្ដិភាពនៅក្នុងតំបន់

ភ្នំពេញ៖ គណបក្សដឹកនាំប្រទេសក្នុងតំបន់ឥណ្ឌូចិនទាំងបី កម្ពុជា វៀតណាម ឡាវ បានឯកភាពគ្នាក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការនានា ដើម្បីរក្សានូវសន្ដិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមប្រជុំជាមួយអគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក ង្វៀន ភូជុង និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត នៅទីស្នាក់ការកណ្ដាលបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅក្នុងជំនួបកំពូលមេដឹកនាំនៃគណបក្សទាំងបី បានពិគ្រោះយោបល់គ្នាអំពីកិច្ច សហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារៈសំខាន់ នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំងបីនៃប្រទេសទាំងបី។

មេដឹកនាំនៃគណបក្សទាំងបី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តាយន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលជួបសម្តែងការគួរសមចំពោះ ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ស៊ុនហ៊្វុក និងនាយករដ្ឋមន្ត្រីនៃសាធារណៈសង្គមនិយមវៀតណាម លោក ផាម មីញជីង ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក