ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តបន្ទាយមានជ័យជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពជិត ៤០០គ្រួសារ

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យបានសម្រេចជម្លៀសពលរដ្ឋជិត ៤០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ខណៈផលដំណាំកសិកម្មជាច្រើនហិកតា រងផលប៉ះពាល់។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ស្ថានភាពទឹកជំនន់ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ១៥៥៩គ្រួសារ ដែលប៉ះពាល់ដល់ពលរដ្ឋចំនួន ៦៧១៥នាក់ ក្នុងនោះពលរដ្ឋចំនួន ៣៦៣គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ស្ថានភាពទឹកក្នុងក្រុងស្រុកទាំងពីរក៏បានធ្វើឱ្យប៉ះពាល់ដល់សាលារៀន ១០កន្លែង វត្ត ២កន្លែង មណ្ឌលសុខភាព ១កន្លែង និងធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្មរបស់ពលរដ្ឋជិត ៨ពាន់ហិតា និងប៉ះពាល់ផ្លូវចំនួន ១២៧ផ្លូវ ដែលមានប្រវែងជាង ៨១គីឡូម៉ែត្រ។

រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះស្ថានភាពទឹកនៅបន្តកើនឡើងហើយអាជ្ញាធរ កងកម្លាំង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក