ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ព្រះមហាក្សត្រយាងដល់កម្ពុជាវិញបន្ទាប់ពីពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា បានយាងវិលត្រលប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង កាលពីខែមុន។

នៅរសៀលម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៥ ខែកញ្ញា ព្រះទីនាំងយន្តហោះរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា បានចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះពោធិចិនតុង រាជធានីភ្នំពេញ។

ព្រះមហាក្សត្រ និងព្រះវររាជមាតា បានយាងទៅប្រទេសចិនកាលពីថ្ងៃទី១៦ ខែសីហា ដើម្បីពិនិត្យព្រះរាជសុខភាព ដែលជាទូទៅព្រះអង្គទាំងទ្វេតែងពិនិត្យសុខភាព ២ដង ក្នុង ១ឆ្នាំនៅប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក