ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

កម្ពុជាផ្ដល់សាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ អស់ជាង៤០០លានដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ អស់៤៤០,៨១លានដុល្លារអាមេរិក។

ក្រសួងសង្គមកិច្ចបានឱ្យដឹងថា ចាប់តាំងពីអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់មកដល់ពេលនេះរដ្ឋាភិបាលបានបើកជូនពលរដ្ឋចំនួន៦ជុំរួចមកហើយ ទៅដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៧៣ ៤៨៧គ្រួសារ ដែលបានជួយដល់ពលរដ្ឋចំនួនជិត៣លាននាក់ (២ ៦៦០ ៧២៦)។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឹកូវីដ១៩។

រហូតមកដល់ពេលនេះកម្ពុជាបានផ្ដល់សាច់ប្រាក់ជូនពលរដ្ឋងាយរងគ្រោះទចំនួន៦ជុំ ដែលមាន១៥លើករួចមកហើយ ខណៈការបើកផ្ដល់សាច់ប្រាក់ជុំទី៦ លើកទី៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែកញ្ញានេះរហួត ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក