BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨១៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១៤ករណី ខណៈអ្នកជំងឺ ៥៥៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០៨,២៥៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,២១៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១០០,១៨២នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៨,៥៤៧ករណី៕