ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីស្នើសុំការយោគយល់ពីពលរដ្ឋចំពោះការសម្រេចចិត្តផ្អាកពិធីបុណ្យភ្ជុំឆ្នាំនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការផ្អាកពិធីបុណ្យភ្ជុំឆ្នាំ២០២១ ដោយថាការសម្រេចចិត្តដ៏លំបាកនេះគឺដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋពីជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។

ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាស្ថានភាពជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ គឺខុសពីស្ថានភាពជំងឺកាលពីឆ្នាំមុន ដោយសារនៅពេលនេះកម្ពុជាកំពុងរងគ្រោះពីព្រឹត្តិការណ៍២០កុម្ភៈនៅមិនទាន់ចប់ ហើយប្រទេសក៏កំពុងញាំញីដោយកូវីដ Delta ថែមទៀត។

សម្ដេចតេជោបន្តថា សម្ដេចពិតជាមិនអាចឱបដៃឈរមើលពលរដ្ឋខ្លួនស្លាប់ដោយសារភាពធ្វេសប្រហែសនោះទេ ទើបសម្ដេចសម្រេចចិត្តដ៏លំបាកឱ្យផ្អាកពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ។

សម្ដេចតេជោលើកឡើងថា៖ «ពាក់កណ្ដាលនៃចំនួនវត្តនៅភ្នំពេញសុទ្ធតែមានអ្នកឆ្លងកូវីដ ដូច្នេះបើសិនចាប់ពីបិណ្ឌ៤ រហូតដល់ពេលភ្ជុំ តើសភាពការនេះអន្តរាយខ្លាំងប៉ុណ្ណា? ពិតជាធ្ងន់ធ្ងរមែនទែន ហើយពិតជាមហន្តរាយមួយសម្រាប់សុខភាពសាធារណៈនិងជីវិតរបស់ប្រជាជន។ […] វាលនេះគឺជាវាលដ៏ធំ នេះហើយគឺវាលទី៣ គឺវាលជំងឺរាតត្បាតដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខានតែបាន»។

សម្ដេចតេជោបន្តថា ការសម្រេចរបស់សម្ដេចត្រូវបានក្រុមប្រឆាំងមួយចំនួនលើកយកមកវាយប្រហារដោយមិនសមហេតុសមផល តែអ្វីដែលសម្ដេចត្រូវធ្វើនៅពេលនេះគឺ ការសង្គ្រោះជីវិតប្រជាជនសំខាន់ជាងឆ្លើយតបទៅនឹងក្រុមប្រឆាំងទាំងនោះ។

កាលពីថ្ងៃទី២៣ ខែកញ្ញា ម្សិលមិញរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ចុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ (ថ្ងៃទី២៥ ខែកញ្ញា) រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីពិនិត្យឃើញថាពលរដ្ឋបានប្រមូលផ្ដុំ និងជួបជុំគ្នានៅតាមបណ្ដាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ មិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដែលអាចនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

របាយការណ៍ក្រសួងសុខភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃ២៣ ខែកញ្ញា ពោលគឺត្រឹមថ្ងៃទី២នៃពិធីបុណ្យភ្ជុំ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដថ្មីចំនួន ៨២២ករណី ដែលកើនឡើងខុសពីថ្ងៃធម្មតាជាង ២០០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក