ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញអាជ្ញាធរមូលដ្ឋានបង្កើតមុខរបរ ដល់ពលរដ្ឋដើម្បីបង្កើនចំណូលនៅនឹងកន្លែង

កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានជំរុញដល់អាជ្ញាធរដែនដី ឃុំ សង្កាត់ ឱ្យធ្វើកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធក្នុងការរកមធ្យោបាយបង្កើតមុខរបរថ្មីក្នុងមូលដ្ឋាន ដើម្បីជួយឱ្យពលរដ្ឋមានរបររកស៊ី លក់ដូរបង្កើនចំណូលបានច្រើនជាងមុន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កញារីទ្ធ បានថ្លែងក្នុងពីធីផ្សព្វផ្សាយគោលនយោបាយ អភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ២០២២-២០២៧ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃនេះថា ក្នុងអាណត្តិឆ្នាំ២០១៧-២០២២កន្លងទៅ ក្រុមប្រឹក្សា ឃុំ សង្កាត់ សម្រេចការងារបានយ៉ាងល្អប្រសើរទោះបីជួបឧបសគ្គ និងបញ្ហាលំបាកខ្លះៗក្តី។ ជាជំហានបន្ទាប់លោក ជំរុញឱ្យក្រុមប្រឹក្សា ឃុំ សង្កាត់ ស្មៀន និងជំនួយការរដ្ឋបាល ឃុំ សង្កាត់ ក្នុងការ គ្រប់គ្រង ចាត់ចែង និងអនុវត្តការងារប្រកបដោយសីលធម៌ វិជ្ជាជីវ: ប្រសិទ្ធភាព តម្លាភាព ស្អាតស្អំ គោរពច្បាប់ មិនរើសអើង និងទទួលបានការទុក ចិត្តពីប្រជាពលរដ្ឋ ។

លោករដ្ឋមន្ត្រី ក៏ជំរុញអាជ្ញាធរដែនដី ឃុំ សង្កាត់ ធ្វើកិច្ចសហការគ្នាជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីបង្កើតមុខរបរថ្មី ដូចជា ពង្រីកកន្លែងទេសចរណ៍លេង កម្សាន្តនៅក្នុងមូលដ្ឋាននីមួយៗ ដែលនេះអាចជួយឱ្យប្រជា ពលរដ្ឋ មានរបររកស៊ី លក់ដូរ អ្វីៗបានច្រើនជាងមុន ។

លោករដ្ឋមន្ត្រី ក៏គាំទ្រដល់ក្រុមការងារ ឃុំ ស្រុក សហការជាមួយក្រុមការងារក្រសួងព័ត៌មានបង្កើតគេហទំព័រផ្សព្វផ្សាយឱ្យបានកាន់តែប្រសើរពីភាពរីកចម្រើន នៅក្នុងភូមិ ឃុំ ស្រុក ក៏ដូចជាបង្ហាញនូវអ្វីដែលជាស្នាដៃថ្មីៗរបស់យុវជន ក្នុងមូលដ្ឋានធ្វើបាន ដើម្បីជាការផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ក៏ដូចជាការលើកទឹកចិត្តដល់ពលរដ្ឋក្នុងសហគមន៍ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក