ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទះរឿងរន្ធត់ The Conjuring ត្រូវបានប្រកាសដាក់លក់

កម្សាន្ត៖ ប្រសិនបើអ្នកគិតថា អ្នកគឺជាមនុស្សដែលមានខ្លាច មិនជឿលើវិញ្ញាណអរូបិយ ឬផ្លូវងងឹតទេនោះ តើអ្នកនឹងចំណាយលុយដ៏សម្បើមក្នុងការទិញយកផ្ទះដ៏ល្បីល្បាញនេះឬទេ? 

ផ្ទះដែលស្ថិតក្នុងចម្ការកសិដ្ឋានមួយកន្លែងស្ថិតនៅកោះ Rhode Island ដែលគេល្បីថាជាផ្ទះមានខ្មោចលង និងហេតុការណ៍៍ព្រឺក្បាលជាច្រើន រហូតដល់បំផុសជាគំនិតថតខ្សែភាពយន្តរន្ធត់ The Conjuring យ៉ាងល្បីល្បាញជុំវិញពិភពលោកនោះ ត្រូវបានគេដាក់លក់លើទីផ្សារហើយ ខណៈដែលតម្លៃក៏ធ្វើឱ្យអ្នកចង់ទិញបះសក់មិនស្ទើរដែរ។

ក្រុមហ៊ុនអចលនវត្ថុអាមេរិកមួយឈ្មោះថា Realtor Mott & Chace Sotheby បានដាក់បញ្ចូលផ្ទះមួយកន្លែងដ៏រន្ធត់នេះក្នុងបញ្ជីលក់របស់ខ្លួន ក្នុងតម្លៃប្រមាណ ១,២លានដុល្លារអាមេរិកឯណោះ។ ផ្ទះនេះមានបន្ទប់ចំនួន ១៤ ដែលមានទំហំប្រហែលជិត ២៩០ម៉ែត្រការ៉េ និងទំហំដីរហូតដល់ ៣,៥ហិចតា ដែលត្រូវបានគេដឹងថាជាទីតាំងដែលមានខ្មោចលង និងហេតុការណ៍រន្ធត់ល្បីល្បាញជាងគេមួយនៅសហរដ្ឋអាមេរិក។

តាមពិតទៅ ផ្ទះនេះមិនមែនជាទីតាំងដែលគេថតរឿង The Conjuring ផ្ទាល់នោះទេ ប៉ុន្តែគឺជាទីតាំងដែលគ្រួសារ Perron បានស្នាក់នៅទីនេះអំឡុងទស្សវត្ស ១៩៧០ និងបានរ៉ាយរ៉ាប់ហេតុការណ៍នេះសម្រាប់បំផុសជាខ្សែភាពយន្តរន្ធត់តែម្តង។ 

ផ្ទះនេះត្រូវបានលក់លើកចុងក្រោយបង្អស់នៅឆ្នាំ ២០១៩ ក្នុងតម្លៃ ៤៣៩.០០០ ដុល្លារអាមេរិកដល់គ្រួសារមួយដែលបានពណ៌នាខ្លួនឯងថាជាអ្នកស៊ើបអង្កេតរឿងរ៉ាវហេតុការណ៍ចម្លែក។ ក្រោយមកម្ចាស់ផ្ទះបានរៀបចំព្រឹត្តិការណ៍មួយចំនួននៅទីតាំងនេះ និងផ្តល់សេវាកម្មជួលបន្ទប់ស្នាក់នៅសម្រាប់មនុស្សដែលចង់សាកល្បង និងភ្លក្សនូវរសជាតិហេតុការណ៍រន្ធត់់ៗពាក់ព័ន្ធនឹងវិញ្ញាណ ខ្មោចព្រាយជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក