ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

វ៉ាក់សាំងសុីណូវ៉ាក់ ៣លានដូសបន្ថែមទៀតត្រូវបានដឹកមកដល់កម្ពុជា

ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣លានដូស ដែលជាការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនមកដល់កម្ពុជានៅព្រឹកនេះ។

នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ៣លានដូសនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។

នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចាក់វ៉ាក់សាំងជូនពលរដ្ឋគឺជាអទិភាពដំបូងបំផុត ក្នុងការសង្គ្រោះជីវិតក៏ដូចជាបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងប្រទេស ដែលនឹងអាចឲ្យកម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ចវិញនាពេលឆាប់ៗខាងមុខ។

គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា កម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ១៣លាននាក់ ដែលស្មើនឹង ៨០,១៥%នៃប្រជាជនសរុប១៦លាននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក