ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី រដ្ឋធម្មនុញ្ញជាផ្នែកមួយនៃសន្តិភាពកម្ពុជា

ភ្នំពេញ៖ កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា និងជាសមាជិកសភាជាតិ លោក ហ៊ុន ម៉ានី បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជា បានបើកផ្លូវឲ្យមានការឯកភាពជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ដែលនាំឲ្យកម្ពុជាមានសន្តិភាពដូចសព្វថ្ងៃ។

លោក ហ៊ុន ម៉ានី បានអបអរទិវារដ្ឋធម្មនុញ្ញជាតិនៅថ្ងៃនេះ ដោយលើកឡើងថា រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ»។

លោកបន្ថែមថា រដ្ឋធមនុញ្ញនេះបានបើកផ្លូវឲ្យកម្ពុជាអាចអភិវឌ្ឍន៍បានដូចសព្វថ្ងៃ។

លោក ហ៊ុន ម៉ានី សរសេរថា៖ «រដ្ឋធម្មនុញ្ញកម្ពុជា ជាផ្នែកមួយដែលអនុញាតិឲ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់រហូតមកដល់សព្វថ្ងៃនេះ។

រដ្ឋធម្មនុញ្ញរបស់កម្ពុជាត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រែក្លាយប្រទេសទៅជាព្រះរាជាណាចក្រកម្ពុជាទី២ ហើយមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ គិតរហូតមកដល់ពេលនេះរដ្ឋធម្មនុញ្ញកម្ពុជាមានអាយុ២៨ឆ្នាំហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក