ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅខេត្តបន្ទាយមានជ័យត្រូវបានបើកឱ្យចរាចរណ៍

បាត់ដំបង៖ កំណាត់ផ្លូវជាតិលេខ៥ ពីព្រំប្រទល់ខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងជាង៨០គីឡូម៉ែត្រ ត្រូវបានបើកឲ្យចរាចរណ៍ឡើងវិញបន្ទាប់ពីបញ្ចប់ការសាងសង់។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា បានឱ្យ EAC News ឲ្យដឹងថា ក្រោយពីការចុះពិនិត្យបញ្ចប់ និងប្រគល់ទទួលគម្រោងស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីព្រំប្រទល់ខេត្តបាត់ដំបងទៅក្រុងសិរីសោភ័ណ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៣២៥+០០០ ដល់ចំណុចគីឡូម៉ែត្រលេខ៣៦៧+៨០០ ដែលមានប្រវែង៨៤,៧៤គីឡូម៉ែត្រ ទទឹង២៣ម៉ែត្រមានបួនគន្លងនិងមានសួនរបងបែងចែកផ្លូវនៅចំកណ្តាល បានសម្រេចបើកឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី២៣ ខែកញ្ញា តទៅបន្ទាប់ពីបានសាងសង់រួចជាស្ថាពរ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងសរុប៣៦៦គីឡូម៉ែត្រ គម្រោងនេះចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ អាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក