ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកផ្តល់ជំនួយប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បានប្រកាសផ្តល់ជំនួយបន្ថែមដែលមានតម្លៃសរុបប្រមាណចំនួន ៦,៥លានដុល្លារដល់ប្រទេសកម្ពុជាក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមរយៈគម្រោងមួយដែលមានឈ្មោះថា « ការលើកកម្ពស់សិទ្ធិនិងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម » ដែលនឹងត្រូវបានគ្រប់គ្រង និងអនុវត្តដោយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy មានប្រសាសន៍ថា ការផ្ដល់ជំនួយនេះគឺជាការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការលើកកម្ពស់សន្ដិភាព និងការបង្រួបបង្រួមជាតិ តាមរយៈការចងចាំនូវប្រវត្តិសាស្ត្រខ្មែរក្រហម។

លោកបន្ថែមថា៖ « គម្រោងនេះនឹងជួយផ្តល់លទ្ធភាពដល់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងការថែទាំសុខភាព និងចងក្រងឯកសារអំពីស្ថានភាពសុខភាព និងកង្វល់ស្ថានភាពសេដ្ឋកិច្ចសង្គម និងបទពិសោធន៍ក្នុងសម័យខ្មែរក្រហម» ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ មានប្រសាសន៍ថាសោកនាដកម្មនិងភាពអយុត្តិធម៌ ដែលប្រជាជនកម្ពុជាទទួលបាននៅក្រោមរបបខ្មែរក្រហមពិតជាគ្មានអ្វីអាចជំនួស ឬសងដល់ពួកគេបានឡើយ។ ទោះយ៉ាងណាលោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជួយនិងគាំទ្រដល់អ្នកដែលរួចផុតពីការប្រល័យពូជសាសន៍។

ឆាំង យុ បានបន្តថា៖ « ជំនួយឥតសំណងនេះមានលក្ខណៈពិសេសដែលវារួមបញ្ចូលទាំងសេវាកម្មស្ម័គ្រចិត្តទូទាំងប្រទេសដែលមានកម្លាំង ៥០០នាក់ ដែលនឹងជួយដល់អ្នករស់រានមានជីវិតក្នុងតំបន់ឱ្យទៅកាន់គ្លីនិកសុខភាពសហគមន៍។ វាផ្តល់ឱ្យយុវជននូវឱកាសដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំនិងការបំរើដល់សង្គមដោយមិនគិតពីខ្លួនឯង ក្នុងការគាំទ្រដល់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនិងចំពោះប្រទេសកម្ពុជា។ ព្រមទាំងផ្តល់ឱកាសដល់អ្នកនៅរស់រានមានជីវិតដើម្បីចែករំលែករឿងរ៉ាវនៃការតស៊ូរបស់ពួកគេក្នុងសម័យខ្មែរក្រហមជាមួយយុវជនជំនាន់ក្រោយដើម្បីធានាថាយើងមិនភ្លេចរបបខ្មែរក្រហមនោះទេ។ សរុបមកកម្មវិធីនេះនឹងបង្ហាញពីភាពជាមនុស្សរួមគ្នារបស់យើងនិងពង្រឹងភាពធន់ទ្រាំរបស់ប្រជាជនកម្ពុជា » ។

គម្រោងថ្មីនេះ នឹងធ្វើការសិក្សាស្រាវជ្រាវលើស្ថានភាពសុខុមាលភាពអ្នកនៅរស់រានមានជីវិតនិងយកបទពិសោធន៍របស់ពួកគេផ្សព្វផ្សាយជាយុទ្ធនាការសាធារណៈ។ វានឹងធ្វើសកម្មភាពដែលធ្វើអោយប្រសើរឡើងនូវសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេស។ ផែនការសកម្មភាពថ្មីរួមមាន ការបង្កើតកម្មវិធីដែលជួយដល់សុខភាពផ្លូវចិត្ត សាធារណៈដែលនឹងរៀបចំអ្នកស្ម័គ្រចិត្តដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការជួយដល់អ្នកនៅមានជីវិតពីរបបខ្មែរក្រហមទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក