ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តី អរគុណប្រជាជនកម្ពុជាដែលបានការពារសន្តិភាពក្នុងទិវារដ្ឋធម្មនុញ្ញជាតិ

ភ្នំពេញ៖ ក្នុងទិវារដ្ឋធម្មនុញ្ញលើកទី ២៨ របស់កម្ពុជានៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អបអរសាទរទិវាជាតិនេះដោយអរគុណប្រជាជនកម្ពុជាដែលបានធានានូវការថែរក្សាសន្តិភាពនៅក្នុងប្រទេសដើម្បីឱ្យ «ប្រទេសជាតិរីកចម្រើននិងឆ្ពោះទៅមុខ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថាការប្រកាសរដ្ឋធម្មនុញ្ញគឺជាលទ្ធផលនៃដំណើរការដែលបានចាប់ផ្តើមជាមួយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ ដែលនាំឱ្យមានដំណោះស្រាយរួមបញ្ចប់វិបត្តិនៅកម្ពុជា នឹងនាំមកនូវការបោះឆ្នោតជាលើដំបូងនៅថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ក្រោមការឧបត្ថម្ភរបស់អ៊ុនតាក់ ដែលបានបង្កើតសភាធម្មនុញ និងបង្កើតជាសភាធម្មនុញ្ញជាតិឆ្នាំ១៩៩៣មក។

សម្ដេចតេជោ បានរំលឹកពីប្រវត្តិនៃការប្រកាសរដ្ឋធម្មនុញ្ញនេះថា៖ « នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០២១ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៨ឆ្នាំហើយ » ។

សម្ដេចតេជោ ក៏មានប្រសាសន៍ផងដែរថារដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា “កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១)អំណាចនីតិបញ្ញត្តិ, ២)នីតិប្រតិបត្តិ និង៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម”៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក