ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅឆ្នាំ២០២១នេះ ដោយថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកការបើកដំណើរការប្រទេសពេញលេញឡើងវិញ។

ក្នុងសេចក្តីសម្រេចចុះថ្ងៃ២៣ ខែកញ្ញា រដ្ឋាភិបាលសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ចុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ (ថ្ងៃទី២៥ ខែកញ្ញា) រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីពិនិត្យឃើញថាពលរដ្ឋបានប្រមូលផ្ដុំ និងជួបជុំគ្នានៅតាមបណ្ដាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ មិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដែលអាចនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

ទោះជាយ៉ាងណារដ្ឋាភិបាលសម្រេច រក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ចុំដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ តាមប្រតិទិនឈប់សម្រាកដដែល។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញបានស្នើដល់ក្រសួងធម្មការនិងសាសនា ធ្វើការពិភាក្សាជាមួយគណៈសង្ឃ និងក្រសួងសុខាភិបាល ឱ្យផ្អាក ឬបន្តពិធីបុណ្យភ្ជុំក្នុងទម្រង់ណាមួយដែលសមស្រប ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីសម្ដេចមើលឃើញថា ត្រឹមតែរយៈពេល២ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌអាជ្ញាធរបានរកឃើញការឆ្លងរាលដាលជាបន្តបន្ទាប់ក្នុងទីវត្តអារាម។

ក្នុងរយៈពេល២ថ្ងៃនៃពិធីបណ្យកាន់បិណ្ឌ អាជ្ញាធរបានរកឃើញការឆ្លងជំងឺកូវីដ-១៩ ក្នុងវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចំនួន ៤៥ករណី និងបានបិទវត្តខាងលើនេះផងដែរ ខណៈវត្តនាគវ័ន្ត ក្នុងខណ្ឌទួលគោក រកឃើញ ៣ករណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក