ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេគណរាជធានីភ្នំពេញប្រជុំពីវិធានការយកសំណាកតាមវត្តដែលមានភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ មេគណរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការយកសំណាកតាមវត្តអារាមក្នុងភូមិសាស្ត្ររាជធានី និងដាក់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងកំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ព្រះមេគណរាជធានីភ្នំពេញ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ (Zoom meeting) ស្ដីពីការយកសំណាកតាមវត្តអារាមក្នុងភូមិសាស្ត្ររាជធានី និងដាក់វិធានការការពារតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងកំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយវត្តមានមន្ត្រីសង្ឃសាលាគណ សាលាអនុគណ និងចៅអធិការគ្រប់បណ្តាវត្តក្នុងរាជធានីភ្នំពេញ។

ការប្រជុំនេះគឺបន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ក្រសួងធម្មការនិងសាសនាធ្វើការពិភាក្សាជាមួយគណៈសង្ឃ និងក្រសួងសុខាភិបាល ឱ្យផ្អាក ឬបន្តពិធីបុណ្យភ្ជុំក្នុងទម្រង់ណាមួយដែលសមស្របដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដែលកម្ពុជាកំពុងប្រារព្ធពិធីបុណ្យជាតិមួយនេះ បន្ទាប់ពីសម្ដេចបានបង្ហាញក្ដីបារម្ភពីការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

វត្តនៅទូទាំងរាជធានីភ្នំពេញមានប្រមាណ១៥០វត្ត។ ក្នុងការប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ កាលពីម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទវត្តនាគវ័ន្តដែលមានទីតាំងក្នុងខណ្ឌទួលគោកបន្ទាប់ពីរកឃើញមនុស្ស៣នាក់មានផ្ទុកជំងឺកូវីដ-១៩ក្នុងវត្ត។ នៅថ្ងៃនេះដែលជាថ្ងៃកាន់បិណ្ឌទី២ អាជ្ញាធរក៏បានអំពាវនាវដល់ពលរដ្ឋដែលបានទៅកាន់បិណ្ឌ១ នៅវត្តចំពុះក្អែក នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញមានការឆ្លង៤៥ករណីក្នុងវត្តនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក