ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរក្រុងសិរីសោភ័ណជម្លៀសពលរដ្ឋជាង១០០គ្រួសារទៅទួលសុវត្ថិភាព

បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះរៀបចំទួលសុវត្ថិភាព សាងសង់រោង ត្រៀមសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ ខណៈទឹកស្ទឹងបានបន្តកើនឡើង ជាបន្តបន្ទាប់ ហើយផ្លូវលំមួយចំនួននៅក្នុងក្រុងត្រូវទឹកហូកាត់ជាច្រើនកន្លែង។

រដ្ឋបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២២ ខែកញ្ញាបានជម្លៀសពលរដ្ឋចំនួន៩៥គ្រួសារពីក្នុងសង្កាត់អូរអំបិល និង១៨គ្រួសារពីសង្កាត់ព្រះពន្លា ចេញទៅទីទួលសុវត្ថិភាព ដោយសារទឹកចាប់ផ្ដើមឡើងពីស្ទឹងលិចចូលដល់សង្កាត់ទាំងពីរនោះជាបន្តបន្ទាប់កាន់តែច្រើនឡើង។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកកាលពីម្សិលមិញដឹងថា លោកបានណែនាំដល់អភិបាលក្រុង-ស្រុក ត្រូវធ្វើការចុះពិនិត្យតាមដានជាប្រចាំនូវស្ថានភាពទឹក ហើយបើក្នុងករណីចាំបាច់ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋភ្លាមៗទៅរកទីទួលសុវត្ថិភាព ដែលបានរៀបចំ។ ពិសេសអាជ្ញាធរនៅមូលដ្ឋានត្រូវណែនាំដល់ពលរដ្ឋដែលរស់នៅតំបន់ដែលប្រឈមនឹងទឹកជំនន់ សូមឲ្យពួកគាត់មានរៀបចំនូវសម្ភារៈរបស់របរមានតម្លៃ ឯកសារចាំបាច់ផ្សេងៗចៀសវាងប៉ះពាល់ឬខូចខាត់ដោយសារទឹកជំនន់ជាដើម។

នៅសប្ដាហ៍ចុងក្រោយនេះ ស្ថានភាពទឹកក្នុងខេត្តបន្ទាយមានជ័យបានហក់ឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ គួបផ្សំនឹងការការប្រកាសអាសន្នពីស្ថានភាពទឹកក្នុងខេត្តរបស់ប្រទេសថៃជាប់ព្រំដែនកម្ពុជា បានធ្វើឱ្យអាជ្ញាធរចេញសាងសង់ស្ពាន និងបើកផ្លូវរំដោះទឹកក្នុងអាងស្ដុកទឹកជាបន្តបន្ទាប់។ ក្នុងនោះដែរ អភិបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនរកទីទួលសុវត្ថិភាព និងសម្ភារៈសង្គ្រោះដល់ពលរដ្ឋដែលងាយរងគ្រោះពីទឹកជំនន់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក