លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

TOP NEWS : សម្តេចតេជោ ហ៊ុន សែន សួរម្ចាស់គណនីហ្វេសបុកឈ្មោះ Chut Wutty Son ថា “ក្មួយត្រូវការនគរបាលហៅមកពន្យល់មែនទេ?”

ភ្នំពេញ ៖ “ក្មួយត្រូវការនគរបាលហៅមកពន្យល់មែនទេ?”។ ការដាក់សំនួរបែបនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុង Comment ហ្វេសបុកផ្លូវការរបស់សម្តេចនៅព្រឹកព្រលឹមចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ក្មេងទំនើងម្ចាស់គណនីហ្វេសបុកឈ្មោះ Chut Wutty Son ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហ៊ានប្រើពាក្យយ៉ាងព្រហើនសួរឌឺដងប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធការទិញវ៉ាក់សាំងមកពីប្រទេសចិនដើម្បីចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងខ្មែរនិងបរទេសដើម្បីរួចផុតពីសេចក្តីស្លាប់។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានComment ទៅម្ចាស់គណនីហ្វេសបុកឈ្មោះ Chut Wutty Son ថា «បើបានមើលហើយត្រូវតាមមើលថែមទៀតទើបដឹងថាតើការវិវត្តន៍ ប្រែប្រួលតាមដំណាក់កាលបែបណាខ្លះ ទើបឈានដល់ដំណាក់កាលបែបនេះ។ បើមិនចង់ចាក់ទេសូមកុំចាក់អី ទុកវ៉ាក់សាំងចាក់ជូនអ្នកចង់ចាក់ច្រើនណាស់។»

ម្ចាស់គណនីឈ្មោះ Chut Wutty Son ដែលត្រូវបានគេដឹងថាមានឈ្មោះពិតគឺ ឆឺយ ឧត្តមរស្មី ជាកូនប្រុសបង្កើតរបស់ ឈុត វុទ្ធី។ ឈ្មោះ ឆឺយ ឧត្តមរស្មី កាន់លេខទូរស័ព្ទ 010835353 ជាប្រធានអង្គការការពារធនធានធម្មជាតិ (ស្នងពី ឈុត វុទ្ធី)។ កាលពីចុងឆ្នាំ២០២០ ឈ្មោះ ឆឺយ ឧត្តមរស្មី ត្រូវបានអង្គការ UNHCR ផ្តល់សិទ្ធិជ្រកកោនឲ្យរស់នៅសហរដ្ឋអាមេរិក។

បើទោះបីជាសម្តេចតេជោនាយករដ្ឋមន្ត្រី ខំចំណាយពេលទាំងអាធ្រាតដើម្បីធ្វើការពន្យល់ទៅក្មេងទំនើងឈ្មោះពិតគឺ ឆឺយ ឧត្តមរស្មី យ៉ាងណាក្តីក៏បុគ្គលម្នាក់នេះនៅតែហ៊ានគឃ្លើន Comment ឌឺដងច្រើនលើកច្រើនសារចូលហ្វេសបុកសម្តេចតេជោនាយករដ្ឋមន្ត្រីថែមទៀតផង។ 

សម្តេចតេជោ បានបន្តពន្យល់ដល់ក្មេងទំនើងនៅក្រៅស្រុកនោះថា «ដូចពូប្រាប់ខាងលើក្មួយអត់តាមដានតភាគទើបក្មួយខ្វះការយល់ដឹងនៃការបត់បែននៃសភាពការ។ ក្មួយប្រមូលផ្តុំពត៍មានដែលពូនិយាយតាមលំដាប់លំដោយ ទើបក្មួយយល់បាន។ ពូគិតថាក្មួយចង់ឌឺដង ច្រើនជាងព្រោះមនុស្សជាច្រើនខិតខំពន្យល់ក្មួយតែក្មួយហាក់មិនស្តាប់គេទាល់តែសោះ។»

មជ្ឈដ្ឋានអ្នកលេងហ្វេសបុកបានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះក្មេងទំនើងខាងលើនេះដែលហ៊ានសួរសំនួរបែបទំនើង មិនស្គាល់ចាស់ទុំ ពិសេសសម្តេចដែលជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។

ម្ចាស់គណនី Karuna Chan រិះគន់យ៉ាងចាស់ដៃលើ ក្មេងទំនើង Chut Wutty Son ថា "ខ្ញុំសូមសួរថាគួរអោយប្រទេសទាំងមូលទទួលភាពអន្តរាយបញ្ហាទាំងនោះរឺទេ?"

ជាមួយគ្នានេះ ម្ចាស់គណនី Malat Lach ក៏បានរិះគន់ទៅក្មេងទំនើងខាងលើដែរថា "បងប្អូនខ្ញុំចង់ចាក់ មិនទាន់ទាំងបានចាក់ផង"។

សារចុងក្រោយរបស់សម្តេចតេជោបានសរសេរថា «ក្មួយនៅក្រៅប្រទេសបែបនេះទើបហ៊ានទំនើង។»។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, អ្នកជាសះស្បើយចំនួន ៥,៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,៨១៨នាក់ និងអ្នកស្លាប់ចំនួន១០៦នាក់។

គួរបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ ប្រជាជនដែលបានចាក់វ៉ាក់សាំងសរុបនៅកម្ពុជាមានចំនួន ១,៤២២,៧២២នាក់។ ការចាក់វ៉ាក់សាំងជូនអ្នករស់នៅតំបន់ក្រហមរយៈពេល ២ថ្ងៃនេះ បានចំនួន៥៧,៣១៣នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក