ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កីឡាការិនីម៉ារ៉ាតុងម្ចាស់កំណត់ត្រាពិភពលោកប្រកាសចូលនិវត្តន៍

អន្តរជាតិ៖ កីឡាការិនីសញ្ជាតិកេនយ៉ា Mary Keitany ម្ចាស់កំណត់ត្រាពិភពលោកម៉ារ៉ាតុងផ្នែកនារីបានប្រកាសចូលនិវត្តន៍ពីអាជីពជាអត្តពលិកហើយនៅថ្ងៃពុធម្សិលមិញនេះក្នុងវ័យ៣៩ឆ្នាំ ក្រោយពីនាងមានបញ្ហារបួសខ្នង។ 

កីឡាការិនីសញ្ជាតិកេនយ៉ារូបនេះ បានបង្កើតកំណត់ត្រាពិភពលោកផ្ទាល់ខ្លួនរបស់នាង ក្នុងជ័យលាភីលើកទី៣ នាព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុងនៅទីក្រុងឡុងដ៍កាលពីឆ្នាំ២០១៧ ជាមួយថេរវេលា ២ម៉ោង ១៧នាទី ១វិនាទី។ អត្តពលិក Keitany បានបញ្ជាក់ថា បញ្ហាវីរុសរាតត្បាតសកលកូវីដ-១៩ គឺជាហេតុផលធំបំផុតដែលបណ្តាលឱ្យនាងខកខានការព្យាបាលបញ្ហារបួសខ្នង ដែលបានញាំញីនាងតាំងពីឆ្នាំ២០១៩កន្លងទៅ។ នាងបានបញ្ជាក់បន្ថែមលើបណ្តាញសង្គមរបស់ខ្លួនថា បញ្ហាកូវីដ-១៩ និងបំរាមការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបជាហេតុផលសំខាន់បំផុតដែលនាងបានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាមួយប្រភេទដែលនាងស្រលាញ់ខ្លាំងបំផុត។

គួរបញ្ជាក់ថា កីឡាការិនី Mary Keitany ធ្លាប់ឈ្នះព្រឹត្តិការណ៍រត់ម៉ារ៉ាតុងធំពិភពលោកនៅទីក្រុងញូវយ៉កចំនួន ៤សម័យកាល រួមបញ្ចូលទាំងការឈ្នះ ៣លើកជាប់ៗគ្នានៅឆ្នាំ២០១៤, ២០១៥ និងឆ្នាំ២០១៦ ខណៈចុងក្រោយឈ្នះនៅឆ្នាំ២០១៨ ខណៈនាងក៏ធ្លាប់ជាម្ចាស់ជើងឯកពិភពលោកពាក់កណ្តាលម៉ារ៉ាតុងកាលពីឆ្នាំ២០០៩ កន្លងទៅ។ កីឡាការិនីដែលមានបុត្រចំនួន ២នាក់ខាងលើ ក៏ធ្លាប់បញ្ចប់នៅចំណាត់ថ្នាក់លេខ ៤​ នាព្រឹត្តិការណ៍អូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក