ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជប៉ុន បន្ធូរបន្ថយលក្ខខណ្ឌចត្តាឡីស័កចំពោះពលរដ្ឋកម្ពុជា

ជប៉ុន៖ យោងតាមលិខិតមួយច្បាប់របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា​ ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃព្រឹកថ្ងៃទី២៣ ខែកញ្ញានេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចកែសម្រួលវិធានការព្រំដែន និងបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ចំពោះពលរដ្ឋកម្ពុជាទាំងអស់ដែលធ្វើដំណើរចូលទៅកាន់ទឹកដីជប៉ុន។

ក្នុងសេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានកែសម្រួលនិងដកប្រទេសកម្ពុជា ចេញពីបញ្ជីដែលតម្រូវឱ្យសម្រាកនិងធ្វើចត្តាឡីស័ករបស់រដ្ឋ ដែលកន្លងមកប្រជាពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកដល់ប្រទេសជប៉ុន ត្រូវស្នាក់នៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋរយៈពេល ៣ថ្ងៃជាមុនសិន បន្ទាប់មកតម្រូវឱ្យមានការយកសំណាករកវីរុសកូវីដ-១៩ មុននឹងអនុញ្ញាតឱ្យចូលទឹកដីជប៉ុន។ យ៉ាងណាមិញ លក្ខខណ្ឌនេះត្រូវបានដកចេញចាប់ពីថ្ងៃទី២០ ខែកញ្ញានេះតទៅ ពោលគឺសិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលចូលមកកាន់ទឹកដីជប៉ុន តម្រូវឱ្យត្រូវធ្វើចត្តាឡីស័កនៅកន្លែងស្នាក់នៅផ្ទាល់ខ្លួនរយៈពេល ១៤ថ្ងៃប៉ុណ្ណោះ។

បន្ថែមពីនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនក៏បានអំពាវនាវបន្ថែមទៀតចំពោះប្រជាជនខ្មែរដែលរស់នៅប្រទេសទាំងអស់ ត្រូវមានការសហការ និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងវិធានការសុខាភិបាលបង្ការជំងឺកូវីដ-១៩ ជាពិសេសពាក់ម៉ាស់ជាប់ជាប្រចាំ និងជៀសវាងការប្រមូលផ្តុំនៅកន្លែងមានមនុស្សកុះករ និងរក្សាគម្លាតបុគ្គលឱ្យបានខ្ជាប់ខ្ជួននៅទីកន្លែងដែលមានមនុស្សច្រើនកុះករ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជានៅខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក