ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អាមេរិក ចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងដូសជំរុញទៅលើពលរដ្ឋរបស់ខ្លួន

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចនៅថ្ងៃពុធ ទី២២ ខែកញ្ញាម្សិលមិញនេះ អំពីការប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer BioNTech សម្រាប់ចាក់ជាដូសជំរុញជូនប្រជាពលរដ្ឋរបស់ខ្លួន។ តាមការបញ្ជាក់របស់អាជ្ញាធរបានឱ្យដឹងថា ការចាក់ដូសទី៣ ឬដូសជំរុញនេះ នឹងធ្វើការចាក់ទៅលើប្រជាជនវ័យចំណាស់ដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ រួមទាំងប្រជាជនធម្មតាដែលមានហានិភ័យងាយឆ្លងជំងឺកូវីដ-១៩ រួមទាំងអ្នកដែលបំពេញការងារស្ថិតក្នុងការប្រឈមខ្ពស់ជំងឺកូវីដ-១៩។

សេចក្តីប្រកាសនេះមានន័យថា ប្រជាពលរដ្ឋអាមេរិករាប់សិបលាននាក់នឹងអាចទទួលបាននូវការផ្តល់ជូនវ៉ាក់សាំងដូសទី៣ ប៉ុន្តែតម្រូវឱ្យមានគម្លាតពីដូសទី២ យ៉ាងហោចណាស់រយៈពេល ៦ខែ។ ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនេះ ទំនងជានឹងត្រូវធ្វើឡើងបន្ទាប់ពីភ្នាក់ងារជំនាញនិយ័តកម្មឯករាជ្យមួយ បានផ្តល់ទិន្នន័យពីការស្ទង់មតិ ដែលបង្ហាញការគាំទ្រទៅលើការបោះជំហានបន្ទាប់ ពាក់ព័ន្ធនឹងយុទ្ធនាការវ៉ាក់សាំងនេះ។

ទោះជាបែបណាក៏ដោយ ភ្នាក់ងារជំនាញឯករាជ្យខាងលើនេះបានបង្ហាញគោលជំហរជំទាស់ទៅលើរដ្ឋាភិបាលអាមេរិក ជុំវិញគ​ម្រោងប្រើប្រាស់វ៉ាក់សាំង Pfizer BioNTech សម្រាប់ជាវ៉ាក់សាំងដូសជំរុញទូទៅ ទៅលើពលរដ្ឋអាមេរិកកាំងទាំងអស់ដែលមានវ័យចាប់ពី១៦ឆ្នាំឡើងទៅ។ ការបង្ហាញគោលជំហរមិនពេញចិត្តលើផែនការនេះ គឺជាការបង្ហាញការជំទាស់ដោយកំរទៅលើរដ្ឋាភិបាលលោក Joe Biden ចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតី។

ដោយឡែក ក្រុមអ្នកឯកទេសខាងវ៉ាក់សាំង, អ្នកជំនាញឯកទេសជំងឺឆ្លង និងអ្នកឯកទេសលើវីរុសរោគរាតត្បាតបានសន្និដ្ឋានថា តុល្យភាពនៃហានិភ័យ និងផលប្រយោជន៍ក្រោយទទួលវ៉ាក់សាំង Pfizer BioNTech មានភាពខុសគ្នាចំពោះមនុស្សដែលមានវ័យក្មេង ជាពិសេសងាយនឹងមានជំងឺដែលប៉ះពាល់ដល់បញ្ហាបេះដូង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក