ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Real Madrid បន្តក្ដាប់កំពូលតារាងក្រោយបំបាក់ Marlloca ចាស់ដៃ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Karim Benzema រកបាន ២គ្រាប់ម្នាក់ឯង ខណៈខ្សែប្រយុទ្ធអេស្ប៉ាញ Marco Asensio ធ្វើបាន Hat Trick ក្នុងជំនួបដែល Real Madrid បំបាក់ Real Marlloca ១-៦ នៃការប្រកួតសប្តាហ៍ទី៦ ក្របខណ្ឌអេស្ប៉ាញ La Liga។ 

ខ្សែប្រយុទ្ធបារាំង Benzema បើកការនាំមុខមុននៅនាទីទី៣ មុនពេលដែល Marco Asensio បន្ថែមគ្រាប់ទី២ នៅនាទីទី២៤ តែភ្លាមៗខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Kang In វាយបកពីក្រោយវិញភ្លាមៗនៅនាទីទី២៥។ យ៉ាងណាមិញ Asensio ដដែលបានបន្ថែមការនាំមុខសាជាថ្មីនៅនាទីទី២៩។ ចូលមកដល់់វគ្គទី២ Asensio  បន្ថែមនូវការនាំំមុខសាជាថ្មី និងជាគ្រាប់ Hat Trick របស់គេក្នុងប្រកួតនេះ នៅនាទីទី៥៥ និង Benzema ថែមគ្រាប់នាំមុខ ៥-១ ដោយចុងក្រោយ Isco បន្ថែមគ្រាប់ធានា ៣ពិន្ទុបន្ថែមនៅនាទីទី៨៤។

ក្រោយចប់ការប្រកួតនេះ Real Madrid បន្តក្តាប់កំពូលតារាងក្នុងលទ្ធផលឈ្នះ ៥ និងស្មើ ១ មាន ១៦ពិន្ទុក្នុងដៃ តាមពីក្រោយដោយ Atletico Madrid មាន ១១ពិន្ទុ។ ប្រកួតបន្ត Real Madrid នឹងត្រូវបន្តស្វាគមន៍ក្រុម Villarreal នៅថ្ងៃទី២៦ ខែកញ្ញា មុននឹងបន្តជួបជាមួយក្លិបម៉ុលដាវី Sheriff ក្នុងការប្រកួតទី២ នៃក្របខណ្ឌ UEFA Champions League៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក