BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៣៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១៣ករណី ខណៈអ្នកជំងឺ ៤៧៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០៦,៦១៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,១៧៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៩,១៣៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៨,៣២៧ករណី៕