ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកដែលជាសះស្បើយ ពីជំងឺកូវីដ-១៩ ចាប់ពី ៤ខែឡើង អាចទៅទទួលវ៉ាក់សាំងបាន

ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី ៤ខែឡើង អាចទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។

ក្រសួងសុខាភិបាល បានអញ្ជើញពលរដ្ឋជាសះស្បើយពីជំងឺកូវីដ-១៩ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានអាយុពី ៦ឆ្នាំឡើងឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងនៅតាមបណ្ដាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មួយចំនួនទៀតដែលរដ្ឋបាលរាជធានី-ខេត្ត កំពុងបើកដំណើរការចាក់ជូនពលរដ្ឋ។

គិតត្រឹមថ្ងៃទី២២ ខែកញ្ញានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង១០ម៉ឺននាក់ អ្នកជាសះស្បើយជាង ៩ម៉ឺន ៨ពាន់នាក់ ខណៈអ្នកចំនួនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនជាង ១២លាន ៥សែននាក់ ស្មើនឹងជាង ៧២ភាគរយ បើធៀបនឹងពលរដ្ឋសរុប ១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក