ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភា ណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក្នុងអំឡុងបុណ្យភ្ជុំ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ណែនាំដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យភ្ជុំ ដោយថាធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីបុណ្យនេះបានដំណើរទៅដោយរលូន ជ្រះថ្លា និងគ្មានជំងឺឆ្លងរាតត្បាត។

សម្តេចពញាចក្រី ហេង សំរិន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រចាំឆ្នាំដ៏ធំរបស់ជាតិ ដែលបានប្រារព្ធតាំងពីបុរាណកាលមក ដើម្បីតបស្នងសងគុណអ្នកមានគុណ និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកឋានទៅហើយ តាមរយៈការឧទ្ទិកុសលផលបុណ្យដោយប្រគេននូវចង្ហាន់និងទេយ្យវត្ថុផ្សេងៗ ចំពោះព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាតាមទីវត្តអារាមនានា។

សម្ដេចបានបន្ដែមទៀតថា ដោយសារកម្ពុជាកំពុងស្ថិតនៅក្នុងគ្រាលំបាកពីការរាតត្បាតជំងឺកូវីដ-១៩ សូមជនរួមជាតិគោរពតាមរាល់ការណែនាំ និងវិធានការសុខាភិបាល ឬរដ្ឋបាលឱ្យបានខ្ពស់បំផុត ដោយប្រកាន់ឱ្យខ្ជាប់វិធានការ "៣កុំ ៣ការពារ" ធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីប្រពៃណីជាតិយើងបានដំណើរទៅដោយរលូន ជ្រះថ្លា និងជៀសឆ្ងាយពីជំងឺកូវីដ-១៩។

សម្ដេចបានសរសេរថា៖ «សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាននិងសូមរីករាយជាមួយនឹងអានិសង្ស ដែលខ្លួនទទួលបានពីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគ្រប់ៗគ្នា»។

សម្តេចពញាចក្រី ក៏ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះផងដែរ។

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ ចាប់ផ្ដើមពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា រាប់ពីថ្ងៃបិណ្ឌទី១ទៅ មានរយៈពេល១៥ថ្ងៃ ជាថ្ងៃភ្ជុំធំឬភ្ជុំបិណ្ឌ។

កាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងទៅ ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរឱ្យបង្កើននូវការប្រុងប្រយ័ត្នក្នុងអំឡុងពិធីបុណ្យភ្ជុំ ដោយត្រូវពង្រឹងវិធានការសុខភាពនៅតាមទីវត្តអារាម ផ្អាកការជួបជុំណាដែលមិនចាំបាច់ ឬជួបជុំតែក្រុមគ្រួសារខ្លួនឯង រក្សាគម្លាតទាំងក្នុងពេលទៅវត្ត និងក្នុងពេលធ្វើដំណើរ និងត្រូវតាមដានសុខភាពខ្លួនជាប្រចាំផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក