ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រាប់​ដល់តំណាងសិទ្ធិមនុស្សអង្គការសហប្រជាជាតិឱ្យមានជំនឿចិត្តលើកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់​ដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យមានជំនឿចិត្តលើរដ្ឋាភិបាលកម្ពុជាក្នុងការលើកតម្កើនសិទ្ធិមនុស្ស។

ជំនួយការសម្ដេចតេជោ គឺលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបរវាងសម្ដេចតេជោ ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថា សម្ដេចតេជោបានប្រាប់ទៅលោក វិទិត ថាអទិភាពដំបូងរបស់កម្ពុជាក្នុងការអនុវត្តន៍នូវសិទ្ធិមនុស្សនោះគឺសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាដែលស្របតាមរដ្ឋធម្មនុញ្ញនិងសន្ធិសញ្ញាអន្តរជាតិ។

សម្ដេចតេជោ បានប្រាប់អ្នករាយការណ៍ពិសេសបន្ថែមទៀតថា ដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះកម្ពុជាដាច់ខាតត្រូវរក្សាឱ្យបាននូវសុខសន្ដិភាពនិងស្ថេរភាពសង្គមរួមជាមួយការចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាផងដែរ។

សម្ដេចតេជោ ក៏បានប្រាប់​ដល់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា អ្វីដែលកម្ពុជាចង់បានកិច្ចសហការពីអ្នករាយការណ៍នោះគឺការបង្កើតនូវបរិយាកាសជឿជាក់ឱ្យគ្នាទៅវិញទៅមកប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខ ដោយមិនទម្លាក់កំហុសឲ្យគ្នាលើបញ្ហាសិទ្ធិមនុស្ស។

លោក វិទិត ម៉ុនតាប៊ន គឺជាមនុស្សទី៧ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជ្រើសរើសមកកាន់តួនាទីជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាជំនួស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលផុតអាណត្តិ។ មុននឹងមកកាន់ជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោកធ្លាប់បំពេញការងារជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងត្បូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក