លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

អភិបាលក្រុងច្បារមន ដឹកនាំកម្លាំងរៀបចំក្រុង

កំពង់ស្ពឺ៖ អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំដាំផ្កាលម្អ និងប្រព័ន្ធរំដោះទឹកក្នុងក្រុង ដើម្បីលើកសោភ័ណភាព។

អភិបាលក្រុងច្បារមនលោក ហុក ម៉ារ៉ាឌី បានប្រាប់ EAC News ថានៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ លោកបានដឹកនាំកម្លាំងចុះពិនិត្យសោភ័ណភាពខេត្ត នៅតាមសង្កាត់ស្វាយក្រវ៉ាន ដោយបានពិនិត្យលើការដាំផ្កា លម្អសួន រៀបចំកន្លែងចោលសម្រាមគ្មានរបៀបមួយកន្លែង កាត់ស្មៅតាមសួនពុះទ្រូងផ្លូវ និងពិនិត្យការសាងសង់លូរំដោះទឹក ៣កន្លែង ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ក៏ដូចជាសោភ័ណភាពខេត្តឱ្យកាន់តែល្អប្រសើរ។

ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ជាប់ជាក្រុងដែលស្អាត រំដួល១ទង ដែលវាយតម្លៃដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានសពុលភាពពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ខណៈការវាយតម្លៃពីឆ្នាំ២០២២ និងចាប់ផ្ដើមពីខែ ឧសភា ដល់ខែតុលា ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក