ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រ រាជានុញ្ញាតឱ្យពេទ្យចិនចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២ថ្វាយ

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា រាជានុញ្ញាតឱ្យគ្រូពេទ្យចិន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅព្រះរាជដំណាក់ក្នុងប្រទេសចិន។

យោងតាមការផ្សព្វផ្សាយរបស់ ទូរទស្សនជាតិ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា បានសព្វព្រះរាជហឫទ័យ រាជានុញ្ញាតឲ្យក្រុមគ្រូពេទ្យចិន ចាក់វ៉ាក់សាំងថ្វាយដូសទី២ នៅព្រះរាជដំណាក់ក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ព្រះមហាក្សត្រ និងព្រះវររាជមាតា បានយាងទៅប្រទេសចិនកាលពីថ្ងៃទី១៦ ខែសីហា ដើម្បីពិនិត្យព្រះរាជសុខភាព ដែលជាទូទៅព្រះអង្គទាំងទ្វេតែងពិនិត្យសុខភាព២ដង ក្នុង១ឆ្នាំនៅប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក