វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ភ្នំពេញបន្តផ្អាកសកម្មភាពអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ចំនួន១៤ថ្ងៃទៀត

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបន្តផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ ឬប្រមូលផ្ដុំមនុស្សក្នុងរាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃបន្តទៀត ដោយថាដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយដ្ឋាន សារៈមន្ទីរ សួនកុមារ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា កន្លែងហាត់ប្រាណ ហាងលក់ និងសេពគ្រឿងស្រវឹង និងរោងភាពយន្តសិល្បៈនានា ត្រូវផ្អាកអាជីវកម្មចាប់ពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។

បើទោះជាយ៉ាងណាការជួបជុំមនុស្សដែលមានមនុស្សលើសពី ១៥នាក់អាចអនុញ្ញាតបាន ក្នុងករណីជួបជុំជាលក្ខណៈគ្រួសារក្នុងលំនៅឋានតែមួយ ការរៀបចំបុណ្យសពដែលគោរពតាមការណែនាំរបស់អាជ្ញាធរ ការជួបជុំដើម្បីប្រមូលវត្ថុសំណាក ការជួបជុំរបស់បុគ្គលិកសង្គ្រោះបន្ទាន់ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញការងារ ការជួបជុំក្នុងកិច្ចនីតិវិធីតុលាការ និងការជួបជុំដែលមានភាពចាំបាច់សម្រាប់ប្រយោជន៍សាធារណៈ។

ក្នុងសេចក្តីសម្រេចនោះសង្គត់ធ្ងន់ថា៖ «រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានហាមឃាត់» ។

ក្នុងការអនុវត្តន៍សេចក្តីសម្រេចនេះសាលារាជធានីភ្នំពេញ ប្រគល់ភារកិច្ចជូនអាជ្ញាធរខណ្ឌ និងអង្គភាពពាក់ព័ន្ធឱ្យអនុវត្ត ហើយបើក្នុងករណីឃើញមានបុគ្គល ឬស្ថាប័នណា បំពានវិធានការទាំងនេះត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះអ្នកល្មើសដោយគ្មានលើកលែងនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក