ភ្នំពេញ ៖ ថវិកាឧបត្ថម្ភចំនួន ២១,៣៧៩,៥០ដុល្លារត្រូវបានប្រគល់ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលជាការឧបត្ថម្ភរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និង New Zealand ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសទីនោះ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងបេសកកម្មមនុស្សធម៌នៃការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងទូទាំងប្រទេស។ នេះបើតាមការបង្ហោះលើទំព័រហ្វេសបុករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និង New Zealand ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសទីនោះ ដែលបានរៃអង្គាសថវិកាយ៉ាងច្រើនសន្ធឹកសន្ទាប់ដើម្បីរួមចំណែកក្នុងបេសកកម្មមនុស្សធម៌នៃការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថាក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និង New Zealand ដឹកនាំលោក គឹម សន្តិភាព តែងបានរៃអង្គារថវិកាពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយដល់កម្មវិធីមនុស្សធម៌ជាច្រើននៅកម្ពុជា៕
រូបថតចាស់