ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម ទំនងអាចត្រូវលុបចោល

អាស៊ាន៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកកម្ពុជា បានថ្លែងប្រាប់ EAC News នៅថ្ងៃអង្គារម្សិលមិញនេះថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ទំនងជានឹងអាចត្រូវបានលុបចោលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តស៊ីហ្គេម ប្រសិនបើម្ចាស់ផ្ទះវៀតណាម នៅតែស្ទាក់ស្ទើរ និងមិនមានការកំណត់ពេលវេលាច្បាស់លាស់ដើម្បីរៀបចំ ស្របពេលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងបណ្ដាសមាជិក មិនអាចរង់ចាំចំពោះការអូសបន្លាយនេះបានឡើយ ។ 

គួរបញ្ជាក់ថា កន្លងមកវៀតណាម បានសម្រេចក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងការពន្យារពេលរៀបចំស៊ីហ្គេម ពីចុងឆ្នាំ២០២១ ទៅខែមេសា ឬខែឧសភា ឆ្នាំ២០២២ខាងមុខវិញ ប៉ុន្តែយ៉ាងណាក្តី មកទល់ពេលនេះវៀតណាមនៅមិនទាន់កំណត់កាលបរិច្ឆេទរៀបចំច្បាស់លាស់ឡើយ។ ផ្អែកតាមហេតុផលនេះ ធ្វើឲ្យបណ្ដាប្រទេសសមាជិក ពិសេសក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មិនអាចរង់ចាំទៀតបាន ហើយបានសម្រេចទុកលក្ខភាពឲ្យវៀតណាមត្រឹមខែតុលាខាងមុខ ដើម្បីសម្រេចចិត្តថា រៀបចំនៅពេលណា? ប្រសិនបើមិនមានការសម្រេចណាមួយនោះទេ ព្រឹត្តិការណ៍ លើកទី៣១ នេះ នឹងត្រូវប្រឈមនឹងការលុបចោលជាប្រវត្តិសាស្ដ្រតែម្ដង ។

គួរដឹងថា ស៊ីហ្គេម លើកទី៣១  នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដំបូងឡើយគ្រោងនឹងធ្វើការរៀបចំនៅថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១  ប៉ុន្ដែដោយសារការរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ វៀតណាមក៏បានផ្ញើលិខិតទៅកាន់គណៈកម្មាធិការជាតិអូឡាំពិកគ្រប់បណ្ដាប្រទេសនៅអាស៊ាន ដើម្បីស្នើសុំពន្យារពេលរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដោយវៀតណាម បានស្នើការប្រកួតនេះទៅរៀបចំនាខែមេសា ឬខែឧសភា ឆ្នាំ២០២២ តែមកទល់ពេលនេះ វៀតណាម នៅមិនទាន់កំណត់កាលបរិច្ឆេទរៀបចំច្បាស់លាស់នៅឡើយទេ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក