ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីលឆ្លងកូវីដ-១៩ ពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

អន្តរជាតិ៖ រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក Marcelo Queiroga បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីរួមដំណើរអមជាមួយលោកនាយករដ្ឋមន្រ្តី Jair Bolsonaro ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក (New York) នៅថ្ងៃទី២១ ខែកញ្ញាកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលប្រេស៊ីល។ 

បច្ចុប្បន្ននេះ បើតាមព័ត៌មានបញ្ជាក់ពីមន្រ្តីរដ្ឋាភិបាលប្រេស៊ីលដដែលបានបញ្ជាក់ថា លោក Queiroga កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័កនៅទីក្រុងញូវយ៉កតែម្តង ហើយចំពោះអាការៈសុខភាពរបស់លោកស្ថិតក្នុងស្ថានភាពល្អប្រសើរនៅឡើយ។ ដោយឡែក បើតាមប្រភពដដែលបានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់ផ្សេងៗដែលមានវត្តមានក្នុងដំណើរកិច្ចប្រជុំនេះពុំមាននរណាផ្សេងទៀតមានលទ្ធផលវិជ្ជមានឡើយ។

ដោយឡែក លោកប្រធានាធិបតី Jair Bolsonaro នៅក្នុងសុន្ទរកថារបស់លោក ក្នុងមហាសន្និបាតដែលគេចាត់ទុកបញ្ហាកូវីដ-១៩ ជាប្រធានបទគោលធំបំផុត ប្រធានាធិបតីប្រេស៊ីលលោក Bolsonaro បញ្ជាក់ថា លោកពុំមានការគាំទ្រចំពោះផែនការវ៉ាក់សាំង ភ្ជាប់ជាមួយលិខិតឆ្លងដែននោះឡើយ ខណៈលោកហាក់មានជំហរក្នុងការគាំទ្រលើការព្យាបាលកូវីដ-១៩ ដោយប្រើប្រាស់នូវថ្នាំដែលគ្មានការត្រួតពិនិត្យច្បាស់លាស់ដូចជាឱសថប្រឆាំងទៅនឹងមេរោគគ្រុនចាញ់ជាដើមទៅវិញ។

គួរបញ្ជាក់ថា លោក Jair Bolsonaro ជាបុគ្គលដែលបានបដិសេធការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ខណៈគ្រាដែលលោកធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក លោកព្រមទាំងក្រុមការងារមួយចំនួនត្រូវបានគេប្រទះឃើញឈរបរិភោគភីហ្សា នៅតាមចិញ្ចើមផ្លូវមួយកន្លែង ត្បិតក្នុងទីក្រុងញូវយ៉កបានដាក់បំរាមមិនឱ្យអ្នកមិនទាន់បានចាក់វ៉ាក់សាំងចូលបរិភោគអាហារផ្ទាល់នៅក្នុងភោជនីយដ្ឋានឡើយ។ យ៉ាងណាមិញ យុទ្ធនាការវ៉ាក់សាំងនៅក្នុងប្រេស៊ីលបានដំណើរការល្អតាមផែនការ ត្បិតលោក Bolsonaro បានបញ្ជាក់ក្នុងសន្និបាតអង្គការសហប្រជាជាតិថា យុទ្ធនាការវ៉ាក់សាំងនៅប្រេស៊ីលទទួលបាននូវភាពជោគជ័យហើយ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ក្នុងប្រទេសប្រេស៊ីលបានកើនឡើងដល់ ៥៩១,៤៤០នាក់ទៅហើយ ខណៈក្រោយប្រជាជនពេញវ័យភាគច្រើនបានទទួលវ៉ាក់សាំងរួចរាល់ ដែលនាំឱ្យអ្នកស្លាប់ប្រចាំថ្ងៃនៅប្រេស៊ីលធ្លាក់មកនៅត្រឹមជាង ៥០០នាក់ក្នុងមួយថ្ងៃ ខណៈការផ្ទុះខ្លាំងនូវវីរុសកូវីដ-១៩ ដំបូងនាខែមេសា ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ប្រមាណជិត ៣,០០០នាក់ឯណោះក្នុងមួយថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក