ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះសង្ឃថៃ បរិច្ចាគទេយ្យទានដល់អ្នកខ្វះខាតអំឡុងកូវីដ-១៩

ថៃ៖ ព្រះសង្ឃថៃមួយក្រុម រួមនឹងយុវជនស្ម័គ្រចិត្តជាច្រើននាក់ ដែលគ្របដណ្តប់ដោយសំលៀកបំពាក់ការពារសុវត្ថិភាពយ៉ាងប្រុងប្រយ័ត្ន បាននិមន្ត និងធ្វើដំណើរចល័តក្នុងតំបន់កុះករមួយ ដែលក្បែរនោះមាននូវរទេះដែលផ្ទុកទៅដោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីចែកជូនដល់អ្នកខ្វះខាតក្នុងទីក្រុងបាងកក។

ជាមួយឧបករណ៍បំពងសំឡេងប្រកាសខ្លាំងៗថា "គ្រឿងឧបភោគ បរិភោគសំខាន់ៗនៅទីនេះ" ក្រុមព្រះសង្ឃ និងអ្នកស្ម័គ្រចិត្តទាំងអស់ បានចែកជូនទៅកាន់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងផលប៉ះពាល់ចំណូលដោយសារបញ្ហាកូវីដ-១៩ គ្រាដែលវីរុសសកលនេះរាតត្បាតពាសពេញប្រទេសថៃ។ ព្រះសង្ឃមួយអង្គព្រះជន្ម ២៨វស្សា ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះ បាននឹកភ្នកនូវគំនិតខាងលើ ក្រោយពីព្រះអង្គបានឃើញនូវផលលំបាករបស់ពុទ្ធបរិស័ទក្បែរៗវត្ត សិរីពង្ស ធម្មនិមិត្តដែលព្រះអង្គគង់នៅ។ 

ព្រះសង្ឃខាងលើមានសង្ឃដីកាថា៖ "អាត្មាក៏មានភាពភ័យខ្លាចចំពោះវីរុសនេះ ដូចទៅនឹងបុថុជ្ជនសាមញ្ញដែរ! ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចជាងនេះគឺព្រះអង្គព្រួយបារម្ភដែលមិនអាចជួយអ្នកខ្វះខាតដទៃទៀតបាន"

គួរបញ្ជាក់ថា រថយន្តភ្ជាប់ជំនួយនេះតែងតែចែកទានដល់អ្នកខ្វះខាតរៀងរាល់ព្រឹកថ្ងៃអាទិត្យ ដែលគេឃើញថាពេលដែលរថយន្តនេះមកដល់តំបន់ពួកគេ ប្រជាជនបានចេញមកតំរង់ជួរដើម្បីទទួលបាននូវបន្លែ ឬសម្ភារៈ​ប្រើប្រាស់មួយចំនួនដូចជាអង្ករ សាប៊ូ ស៊ុតមាន់ ឬស៊ុតទាជាដើម ដោយក្នុងម្នាក់អាចរើសបាន៥ថង់។​ បើតាមការបញ្ជាក់បន្ថែម រាល់ការទិញឥវ៉ាន់ចែកជូនអ្នកខ្វះខាតទាំងនេះម្តង ព្រះសង្ឃត្រូវចំណាយបច្ច័យផ្ទាល់ប្រមាណជិត ១,៥០០ដុល្លារក្នុងមួយលើក។

គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសថៃមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួនជាង ១,៥លាននាក់ហើយ​ ខណៈអ្នកស្លាប់កើនឡើងដល់ជាង ១៥,៦០០នាក់ ដែលចំនួនស្ទើរតែ ៩៩ភាគរយបានកើនឡើង ក្រោយមានការផ្ទុះជាសហគមន៍កាលពីខែមេសាកន្លងទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក