(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ចំនួន៤នាក់បន្ថែមទៀតដោយសារជំងឺកូវីដ១៩។
១.បុរសជនជាតិខ្មែរអាយុ២៤ឆ្នាំ រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម បានមកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ហើយបានទទួលមរណៈភាពនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០នាទី ដោយមានប្រវត្តិជំងឺខ្សោយតម្រង់នោមប្រចាំកាយ។ ការវិនិច្ឆ័យករណីស្លាប់៖ រលាកសួងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។
២.បុរសជនជាតិខ្មែរអាយុ៤០ឆ្នាំ រស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានមកព្យាបាលនៅមន្ទីពេទ្យមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ហើយបានទទួលមរណៈភាពនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទី។ ការវិនិច្ឆ័យករណីស្លាប់៖ រលាកសួងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។
៣.បុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកព្យាបាលនៅមន្ទីពេទ្យមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ហើយបានទទួលមរណៈភាពនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:២០នាទី។ ការវិនិច្ឆ័យករណីស្លាប់៖ រលាកសួងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។
៤.បុរសជនជាតិខ្មែរអាយុ៦១ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកព្យាបាលនៅមន្ទីពេទ្យមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហើយបានទទួលមរណៈភាពនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥:៤០នាទី។ ការវិនិច្ឆ័យករណីស្លាប់៖ រលាកសួងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។