ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សភាហ្វីលីពីន អនុម័តអាករលើតម្លៃបន្ថែមលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស

ហ្វីលីពីន៖ សមាជប្រជុំសភាជាន់ទាបរបស់ហ្វីលីពីន បានអនុម័តលើការប្រមូលពន្ធអាករលើតម្លៃបន្ថែម (VAT) ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗដែលមានវត្តមានលើទីផ្សាររបស់ហ្វីលីពីន រួមមានដូចជា YouTube, Facebook, Google និង Netflix ជាដើម។

ជាមួយសំឡេងគាំទ្រចំនួន ១៦៧ សំឡេងជំទាស់ចំនួន ៦ និងអនុប្បវាទចំនួន ១ ក្រុមការងារតាក់តែងច្បាប់របស់ហ្វីលីពីនបានអនុម័តជាលើកទី៣ និងជាការអនុម័តលើកចុងក្រោយស្តីពីសេចក្តីព្រាងច្បាប់នៃអាករលើតម្លៃបន្ថែម (VAT) រាល់ប្រតិបត្តិការឌីជីថលទាំងអស់ជាមួយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះនៅក្នុងប្រទេសហ្វីលីពីន។

នៅខែកក្កដាឆ្នាំ ២០២០ គណៈកម្មាធិការសភាជាន់ទាបបានអនុម័តច្បាប់នេះ​ ដែលរដ្ឋាភិបាលនឹងកំណត់ពន្ធលើក្រុមហ៊ុនដែលផ្តល់សេវាកម្មឌីជីថលឬទំនិញតាមរយៈប្រព័ន្ធអនឡាញ ដែលច្បាប់នេះក៏បានបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីពិនិត្យសម្រេចរួចរាល់ដែរ។ ច្បាប់នេះត្រូវបានគេរំពឹងថានឹងអាចប្រមូលនូវចំណូលពន្ធប្រមាណ ២៩ពាន់លានប៉េសូ (ប្រមាណ ៥៧៩លានដុល្លារអាមេរិក) ដែលអាចនឹងជួយសម្រាលបន្ទុកមួយផ្នែករបស់រដ្ឋាភិបាលហ្វីលីពីន អំឡុងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីវីរុសកូវីដ-១៩។

គួរដឹងថា ហ្វីលីពីនហាក់ជាទីផ្សារធំមួយដែលមានការរីកចំរើនយ៉ាងឆាប់រហ័ស សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់ពិភពលោក​ ខណៈយុវជនរបស់ហ្វីលីពីនមានទំនោរយ៉ាងខ្លាំងក្លាលើការប្រើប្រាស់បណ្តាញសង្គម។ យ៉ាងណាក្តី ក្រុមហ៊ុនធំៗដូចជា Facebook, Netflix និង Google ជាដើមមិនទាន់មានការឆ្លើយតបណាមួយជុំវិញបញ្ហានេះទេ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក