ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

TOP NEWS : មនុស្សចំនួន ៨៤១នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺដែលកំពុងសម្រាក ចំនួន៦១នាក់ទៀតបានជាសះស្បើយ

(ភ្នំពេញ)៖ មនុស្សចំនួន ៨៤១នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺដែលកំពុងសម្រាក ចំនួន៦១នាក់ទៀតបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីបានធ្វើតេស្តឃើញ អវិជ្ជមាន ចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ 

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៥២៥នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់ក្នុងខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់ក៏ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ផងដែរ។

សម្រាប់អ្នកជាសះស្បើយទាំង៦១នាក់វិញ រួមមាននៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥ ៣៦១នាក់ ក្នុងនោះករណីសហគមន៍ ២០កុម្ភៈ ចំនួន ១៤ ៨០៦នាក់ អ្នកជាសះស្បើយចំនួន៥ ៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩ ៨១៨នាក់ និងអ្នកស្លាប់ចំនួន ១០៦នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក