BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៣៧ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៩៨ករណី ខណៈអ្នកជំងឺ ៤៦៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០៥,៩៨១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,១៥៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៨,៦៥៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៨,២១៤ករណី៕