ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាការវិលត្រលប់ទៅភាពប្រក្រតីនៃសង្គមឡើងវិញ ចាំបាច់ត្រូវការស្មារតីមនុស្សធម៌ និងគ្មានរបៀបវារៈនយោបាយនៅពីក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅពិភពលោកថា ភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងស្មារតីមនុស្សធម៌ស្មោះត្រង់ និងគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ដើម្បីអាចចាប់ផ្ដើមដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញប្រកបដោយសុវត្ថិភាព។

សម្ដេចតេជោថ្លែងបែបនេះ ក្នុងសន្ទរកថាជាលាយលក្ខណ៍អក្សរមួយ ចួលរួមក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ដែលរៀបចំដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ក្នុងសារនោះផងដែរ សម្ដេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការរួមបញ្ចូលវ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ គឺជាយុទ្ធសាស្ត្រសកលដ៏ល្អ ដោយគ្មានការរើសអើង។

គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ពិភពលោករកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ២២៩លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤លាន៦សែននាក់ ខណៈប្រទេស៣ដែលមានចំនួនអ្នកឆ្លងច្រើនជាងគឺ សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក