ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកទ្វារអាងត្រពាំងថ្មបង្ហូរទឹកចេញបន្ទាប់ពីស្ថានភាពទឹកកើនឡើងខ្លាំង

បន្ទាយមានជ័យ៖ អភិបាលស្រុកភ្នំស្រុកបានឲ្យដឹងថា អាជ្ញាធរបានសម្រេចបើកទ្វារអាងទឹកត្រពាំងថ្មដើម្បីបង្ហូរទឹកចេញ បន្ទាប់ពីស្ថានភាពទឹកពេញប្រៀបអាង និងបានបង្កផលប៉ះពាល់ដល់ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។

អភិបាលស្រុកភ្នំស្រុក លោក ជូ បុត្រ បានឱ្យ EAC News ដឹងថា ស្ថានភាពទឹកនៅអាងត្រពាំងថ្ម ភូមិកូនខ្លែង ក្នុងឃុំប៉ោយចារ ឃុំអន្សងនាវ ឃុំណាំតៅ និងអាងស្ពានស្រែង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក បានបង្កឲ្យរងផលប៉ះពាល់ផ្លូវសរុបប្រវែង ១៤ ៣០០ម៉ែត្រ ស្រូវ ៣ ១០០ហិតា និងដំឡូងមី ៣០៧ហិតា ដែលត្រូវឱ្យអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកបង្ហូរចេញ។

គិតមកដល់ពេលនេះ ស្ថានភាពទឹកក្នុងស្រុក និងក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បន្តកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យអាជ្ញាធរត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់ និងបើកទ្វារទឹករំដោះចេញជាបន្តបន្ទាប់ផងដែរ។

នៅថ្ងៃទី២១ កញ្ញានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាឱ្យកម្លាំង ចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិចផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនមួយចំនួន ដើម្បីបញ្ជៀសនូវទឹកជំនន់ផងដែរ។ លោក អ៊ុំ រាត្រី ក៏បានផ្តល់ស្បៀងអាហារ ជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៧០គ្រួសារ ដែលមករស់នៅលើទីកន្លែងទួលសុវត្ថិភាពដែលក្រុមការងារក្រុង/សង្កាត់ បានរៀបចំ ចំនួន ៣ ទីតាំងផងដែរ។

គិតត្រឹមរសៀលថ្ងៃទី២១ ខែកញ្ញា ស្ថានភាពទឹកស្ទឹងមង្គលបូរី បានបន្តកើនឡើងបន្ថែម ខ្ពស់ជាងម្សិលមិញ ២ហ៊ុន តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ខណៈទឹកស្ទឹងសិរីសោភ័ណបន្តហក់ឡើងហើយអាជ្ញាធរបានយកគ្រឿងចក្រ កាយមុខទឹកតំបន់មួយចំនួន ដែលប្រឈមទឹកជំនន់ ដើម្បីបញ្ជៀសពីការជន់លិច។ ស្របពេលដែលអាជ្ញាធរបានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងស្ទឹងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះទឹកជំនន់ផងដែរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក