(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩។ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង៣នាក់បន្ថែមនេះ នៅស្រុកក្រូចឆ្មារ និងពញាក្រែក។
ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងស្រុកក្រូចឆ្មារ និងពញាក្រែកឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្ដបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៥៨៣ ៦៣៥ /០៩៧ ៦៥៧,៧៧៣៧។