ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការចេញដីការបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកលែងការចោទប្រកាន់ និងបង្គាប់ទៅកម្លាំងសមត្ថកិច្ចបញ្ឈប់ការតាមចាប់ខ្លួនលោក សេង សារី មួយថ្ងៃក្រោយពីមានការស្នើសុំពីនាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងដីការបញ្ឈប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរលោក ញឹម ពិសាល សម្រេចលើកលែងការចោទប្រកាន់លើជនត្រូវចោទឈ្មោះ សេង សារី ពីបទ រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបញ្ឈប់ដីកាបង្គាប់ឱ្យចាប់ខ្លួនដែលចុះថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២១។

ការបញ្ឈប់ដីកាតាមចាប់ខ្លួនលោក សេង សារី នេះគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន សរសេរប្រកាសនៅលើហ្វេសបុកផេករបស់សម្ដេច ស្នើឱ្យតុលាការបញ្ឈប់ដីកាតាមចាប់ខ្លួន ដោយថា ការបកស្រាយរបស់លោក សេង សារី ចំពោះការចោទប្រកាន់គឺអាចទទួលយកបាន។

លើសពីនេះសម្ដេចក៏ជំរុញឱ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គមផងដែរ។

កាលពីចុងខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត សេង សារី បានសរសេរលើគណនីហ្វេសបុក របស់លោកថា កម្លាំងនយោបាយដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលមានចំនួន ៦ចំណុចធំៗ ដូចជាកម្លាំងគាំទ្របក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងបក្សកាន់អំណាចដែលលួចគាំទ្របក្សប្រឆាំង កម្លាំងរបស់កងកម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ។

កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅសម្ដេចតេជោ ហ៊ុន សែន ព្រមានថា ការសរសេររបស់លោក គឺបានបង្ហាញការគាំទ្រដល់ចលនាប្រឆាំងរដ្ឋាភិបាល ឬកំពុងបង្កើតរដ្ឋាភិបាលក្រៅស្រុក បើទោះជាយ៉ាងណាសម្ដេចតេជោបានសម្រេច លើកលែងវិញបន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់លោក សេង សារីលើបញ្ហានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក