ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមលើកទំនប់រំដោះទឹកជំនន់ជូនពលរដ្ឋ

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយជ័យ ចាប់ផ្ដើមសាងសង់ស្ពានឈើ និងលើកទំនប់ ក្នុងភូមិជ្រុកតេជោឈ្នះៗ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរំដោះទឹកបញ្ជៀសនូវការលិចលង់។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ទោ មាស ម៉េងហ៊ួង បានបញ្ជាកម្លាំងចំនួន២០នាក់ ចុះជួយសាងសង់ស្ពានឈើ ជូនដល់បងប្អូនពលរដ្ឋក្នុងធ្វើដំណើរឆ្លងកាត់ និងបានលើកដីបិទទំនប់ រំដោះទឹកជំនន់ ដែលជន់លិចក្នុងភូមិបឹងជង្រុកតេជោឈ្នះៗ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ បានដាក់បទបញ្ជារដល់កម្លាំងសមត្ថកិច្ច គ្រប់បណ្តាក្រុង-ស្រុក ពិសេសតំបន់ដែលប្រឈមនឹងទឹកជំនន់ ត្រូវត្រៀមដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងរដូវទឹកជំនន់នេះ ក្នុងការជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ដោយត្រូវប្រចាំការ២៤ម៉ោង បើករណីចាំបាច់ទឹកជំនន់កើតមាន ត្រូវចេញប្រតិបត្តិជួយសង្គ្រោះភ្លាមៗ។

កាលពីថ្ងៃទី២០ ខែកញ្ញាម្សិលមិញ រដ្ឋបាលក្រុងសិរីសោភ័ណ និងរដ្ឋបាលស្រុកមង្គលបូរី បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅស្របតាមបណ្តោយដងស្ទឹងក្នុងសិរីសោភ័ណ និងដងស្ទឹងមង្គលបូរី និងប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមនឹងការលិចលង់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះអាចនឹងកើតឡើងក្នុងពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក