ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅឥណ្ឌូណេស៊ី ធ្លាក់ទាបបំផុតមិនធ្លាប់មានក្នុងមួយឆ្នាំចុងក្រោយ

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទ ទី២០ ខែកញ្ញានេះ បានរាយការណ៍ករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ចំនួន ១,៩៣២នាក់ ដែលចំនួនឆ្លងថ្មីមិនដល់ ២,០០០នាក់នេះ គឺជាអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែសីហា ឆ្នាំ២០២០ មក ស្របពេលដែលរដ្ឋាភិបាលបានលើកលែងវិធានការ និងបំរាមពាក់ព័ន្ធនឹងកូវីដ-១៩ ទៅលើដែនកោះ Java និងកោះ Bali ដែលជាគោលដៅទេសចរណ៍ធំបំផុតមួយរបស់ខ្លួន។ 

ប្រទេសឥណ្ឌូណេស៊ី ដែលជាចំណុចកណ្តាលដ៏សំខាន់មួយនៃការផ្ទុះឡើងនូវកូវីដ-១៩ ទ្រង់ទ្រាយធំនៅទ្វីបអាស៊ី បានកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩ សរុបប្រមាណ ៤,២លានករណី និងមានអ្នកស្លាប់សរុបចំនួនប្រមាណ ១៤០ ,០០០នាក់។ យ៉ាងណាក្តី មកទល់ពេលនេះមន្រ្តីជាន់ខ្ពស់នៃក្បាលម៉ាស៊ីនរដ្ឋាភិបាល លោក Luhut Pandjaitan បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមានការធ្លាក់ចុះស្ទើរតែ ៩៨ភាគរយ បើប្រៀបនឹងពេលដែលករណីឆ្លងកូវីដ-១៩ ហក់ឡើងខ្លាំងនៅខែកក្កដា ឆ្នាំ២០២១នេះ។ 

អត្រាវិជ្ជមានជាមធ្យមនៃការធ្វើតេស្តកូវីដ-១៩ ដែលមានរកឃើញអ្នកវិជ្ជមានកូវីដគឺទាបជាង ៤ ភាគរយក្នុងខែកញ្ញានេះ ពោលគឺទាបជាងកម្រិតដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកចំនួន ៥ភាគរយទៅទៀត ដែលមានន័យថាស្ថានភាពកូវីដ-១៩ ក្នុងប្រទេសឥណ្ឌូណេស៊ីល្អប្រសើរ និងអាចគ្រប់គ្រងបាន។ យ៉ាងណាក្តី បើតាមលោក  Luhut Pandjaitan បានបញ្ជាក់ថា បើទោះជាករណីកូវីដ-១៩ ថ្មីមានចំនួនធ្លាក់ចុះទាបក៏ដោយ ប៉ុន្តែវិធានការសុខាភិបាល ជាពិសេសការពង្រឹងទៅលើបញ្ហាចត្តាឡីស័កនៅតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន ត្បិតបណ្តាប្រទេសក្នុងតំបន់នៅតែមានអត្រាអ្នកឆ្លងថ្មីប្រចាំថ្ងៃខ្ពស់នៅឡើយ។

គួរឱ្យដឹងថា នៅថ្ងៃចន្ទនេះរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការបិទខ្ទប់មួយចំណែក ពោលគឺសេវាកម្មកម្សាន្តដូចជារោងភាពយន្តជាដើម អាចអនុញ្ញាតឱ្យមានអ្នកទស្សនាបាន ៥០ភាគរយនៃចំនួនកៅអីសរុប និងកុមារដែលមានអាយុក្រោម ១២ឆ្នាំអាចដើរកម្សាន្តក្នុងផ្សារទំនើបក្នុងតំបន់ធំៗនៃកោះ Java ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ បើតាមមន្រ្តីជាន់ខ្ពស់ដដែលបានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីទំនងនឹងអាចទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញនៅខែតុលានេះ ប្រសិនបើចំនួនអ្នកឆ្លងថ្មីនៅតែបន្តធ្លាក់ចុះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក