ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

AFF នឹងប្រកាសប្រទេសម្ចាស់ផ្ទះ Suzuki Cup ២០២០ នៅសប្តាហ៍ក្រោយ

អាស៊ាន៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងធ្វើការប្រជុំសម្រេចប្រទេសធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 នាសប្ដាហ៍ក្រោយ ខណៈកម្ពុជា ក៏ជាបេក្ខភាពមួយក្នុងចំណោម ៥ប្រទេស ជាមួយបណ្តាប្រទេសចំនួន ៤ ផ្សេងទៀតរួមមានសិង្ហបុរី ថៃ វៀតណាម និងឥណ្ឌូនេស៊ី ដែលបានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះផងដែរ ។

ដូច្នេះនៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ លោក ខៀវ សាម៉េត នឹងធ្វើការប្រជុំពិសេសមួយ ដើម្បីសម្រេចប្រទេសដែលនឹងទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលបានពន្យារពេលមករៀបចំនៅចុងឆ្នាំ២០២១ នេះ ។

គួរដឹងថា កន្លងមក ក្រោយពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ពាក្យស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដោយស្នើរៀបចំផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏អស្ចារ្យ នៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះផង ក៏ដូចជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករត្រៀមចូលរួមស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។

សម្រាប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដង ដែលពន្យារពេលមកពីឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ គ្រោងធ្វើការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ ខណៈពិធីចាប់ឆ្នោតបែងចែកពូល ធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញានេះតាមរយៈប្រព័ន្ធអនឡាញ ដោយបេក្ខភាពចូលរួមទាំង ១១ប្រទេស ត្រូវបានបែងចែកជា ៥ប្រអប់ ឬ 5POT ក្នុងនោះថៃ និងវៀតណាម ស្ថិតក្នុង POT1 , មីយ៉ានម៉ា និងហ្វីលីពីន ស្ថិតក្នុង POT2, ម៉ាឡេស៊ី និងសិង្ហបុរី ស្ថិតក្នុង POT3, កម្ពុជា ស្ថិតនៅPOT4 ជាមួយប្រទេសឥណ្ឌូនេស៊ី និងឡាវ រួមទាំងក្រុមពីរដែលត្រូវជម្រុះរួមមាន ទីម័រខាងកើត និងព្រុយណេ ស្ថិតនៅ POT5 ដែលមានន័យថា កម្ពុជា នឹងមិនស្ថិតនៅពូលជាមួយឥណ្ឌូនេស៊ីឡើយ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក