ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្លិ​ប Lens របស់បារាំងរងពិន័យប្រកួតបិទទ្វារ ២ប្រកួតដោយសារអ្នកគាំទ្រ

បារាំង៖ ក្លិបបាល់ទាត់ RC Lens នៃលីគកំពូលបារាំង Ligue1 នឹងត្រូវទទួលការពិន័យដោយមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួតក្នុងទឹកដីចំនួន ២ប្រកួតបន្ទាប់ អំឡុងពេលក្លិបកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយគណៈកម្មការលីគបារាំង ជុំវិញករណីផ្អើលចលាចល និងឆោឡោពីសំណាក់អ្នកគាំទ្រ ក្នុងការប្រកួតទល់ Lille កាលពីថ្ងៃសៅរ៍កន្លងទៅ។

ក្រោយមានការសម្រេចដោយគណៈកម្មការវិន័យនៃលីគបាល់ទាត់បារាំងនេះមានន័យថា ក្លិប RC Lens នឹងត្រូវបិទទ្វារកីឡដ្ឋាន Bollaert-Delelis របស់ខ្លួន ក្នុងជំនួបទទួលស្វាគមន័៍ក្លិប Strasbourg នាថ្ងៃទី២៣ ខែកញ្ញា រួមទាំងការប្រកួតទល់នឹង Stade de Reims នៅថ្ងៃទី០២ ខែតុលាខាងមុខនេះ។

គួររំឮកថា ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដែល Lens យកឈ្នះក្រុមការពារជើងឯក Lille ១-០ ត្រូវបានរងការរំខាននៅក្នុងការប្រកួតវគ្គទី២ ដែលនាំឱ្យការប្រកួតមានការពន្យារពេលប្រមាណជិតកន្លះម៉ោង។ ដោយឡែក មិនត្រឹមតែក្លិប RC Lens ប៉ុណ្ណោះទេដែលត្រូវទទូលរងការពិន័យពីគណៈកម្មការលីគបារាំងក្នុងហេតុការណ៍នេះ ពោលគឺអ្នគគាំទ្ររបស់ក្រុម Lille ក៏ត្រូវបានហាមឃាត់មិនឱ្យចូលទស្សនការប្រកួតក្រៅដី នៅកីឡដ្ឋាន Meinau នៅថ្ងៃទី២៦ ខែកញ្ញានេះផងដែរ។

ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងផងដែរក្នុងរដូវកាលនេះ ពោលគឺក្លិប Nice ត្រូវបានពិន័យសម្រេចដក ២ពិន្ទុ និងជាប់បំរាមលើកីឡាករម្នាក់ ក្នុងហេតុការណ៍ដែលអ្នកគាំទ្ររបស់ខ្លួនបង្កចលាចល និងរត់ប្រសាចចូលទៅក្នុងទីលាន ក្នុងការប្រកួតទល់នឹងក្លិប Olympique Marseille៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក