ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនប្រុស David Beckham ចាប់ផ្តើមអាជីពបាល់ទាត់នៅអាមេរិក

អាមេរិក៖ កូនប្រុសរបស់អតីតកីឡាករបិសាចក្រហម Manchester United និងជាអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ពោលគឺកីឡាករយុវជន Romeo Beckham បានចាប់ផ្តើមបោះជំហានក្នុងគោលដៅស្នងតំណែងពីឪពុករបស់ខ្លួនហើយ ពោលគឺយុវជនវ័យ១៩ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់លើកដំបូងបង្អស់ ជាមួយក្រុមបាល់ទាត់ Fort Lauderdale ដែលជាក្រុមបំរុងសម្រាប់ឈុតធំក្លិបបាល់ទាត់ Inter Miami។

Romeo Beckham ដែលជាកូនប្រុសម្នាក់ គ្នុងចំណោមកូនៗទាំង ៥របស់ David Beckham បានបង្ហាញខ្លួនជាមួយក្លិប Fort Lauderdale ដែលជាក្លិបស្ថិតនៅក្នុងក្របខណ្ឌទី៣ នៃលីគអាមេរិក ខណៈគេបានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះជាមួយក្លិប South Georgia Tormenta នៃរដ្ឋ Georgia។ 

ពាក់អាវលេខ ១១ ដែលមានឈ្មោះ Beckham យុវជនវ័យក្មេងរូបនេះក៏បានលេងក្នុងតំណែងដូចឪពុករបស់ខ្លួនដែរ ពោលគឺជាខ្សែប្រយុទ្ធស្លាបស្តាំ ខណៈក្នុងក្រុមនេះគេក៏ឃើញមានវត្តមានយុវជន Harvey Neville ដែលជាកូនប្រុសរបស់អតីតកីឡាករ Manchester United, Phil Neville លេងឱ្យក្រុមនេះផងដែរ។

គួរបញ្ជាក់ថា David Beckham និង Phil Neville គឺជាមិត្តភក្តិជិតស្និទ និងយល់ចិត្តយល់ថ្លើមគ្នាបំផុត ពោលគឺក្រោមការរួមរស់ប្រកបអាជីពនៅ Manchester United រយៈពេលជិត ១០ឆ្នាំជាមួយគ្នា។ David Beckham ធ្លាប់ជាកីឡាករនៅ Manchester United ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ២០០៣ ខណៈ Phil Neviile លេងឱ្យក្លិបជោគជ័យបំផុតនៅអង់គ្លេសមួយនេះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៥។ បច្ចុប្បន្ននេះ David Beckham គឺជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំនៅក្លិបបាល់ទាត់ Inter Miami ដោយមាន Phil Neville ជាអ្នកចាត់ការក្លិបនេះផ្ទាល់តែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក