BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦២៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១២១ករណី ខណៈអ្នកជំងឺ ៤៨៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០៥,៣៤៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,១៤០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៨,១៨៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៨,១១៦ករណី៕