ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជា ៖ យើងនឹងចាក់មិនរើសមុខក្នុងចន្លោះ ១០លានទៅ១៣លាននាក់គ្រាន់តែមុននិងក្រោយ ប៉ុណ្ណោះសូមរង់ចាំបន្តិច

ភ្នំពេញ ៖ ម្ចាស់គណនីហ្វេសបុកឈ្មោះ កូនប្រុសទោល ត្រកូលគឹម បានធ្វើការសំណូមពរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈ Comment ក្នុងទំព័រហ្វេសបុកផ្លូវការរបស់សម្តេចតេជោនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះថា "រូបខ្ញុំបាទជាប្រជាជនធម្មតាដែលមិនទាន់ដល់វេន ដែលត្រូវចាក់ព្រោះវ៉ាក់សាំងមានតិច នៅថ្ងៃខាងមុខបើវ៉ាក់សាំងមានសំរាប់ពលរដ្ឋទូទៅ ខ្ញុំនឹងក្រុមគ្រួសារ ស្ម័គ្រចិត្តចាក់ដោយក្ដីរីករាយ មិនថាSinopharmរឺSinovacព្រោះខ្ញុំជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេច"។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើ Comment វិញថា "យើងនឹងចាក់មិនរើសមុខក្នុងចន្លោះ ១០លានទៅ១៣លាននាក់គ្រាន់តែមុននិងក្រោយ ប៉ុណ្ណោះសូមរង់ចាំបន្តិច។"


ស្របពេលជាមួយគ្នានេះដែរម្ចាស់គណនីហ្វេសបុកឈ្មោះ Panha Hul ក៏បាន Comment សំណូមពរមកសម្តេចតេជោនាយករដ្ឋមន្ត្រីដែលថា "សូមជួយផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់កម្មកម្មកនីរោងចក្រផង ខ្ញុំក៏ជាម្នាក់ក្នុងចំណោមកម្មករកម្មការិនីរោងចក្រដែល ធ្វើការជួយដល់សេដ្ឋកិច្ចប្រទេសរបស់ពួកយើង ជូនពរសម្ដេចជូនពរថ្នាក់ដឹកនាំមានសុខភាពល្អ ពីខ្ញុំបាទហ៊ុលញ្ញ"។

"កម្មករកម្មារិនីស្ថិតនៅជាអាទិភាពនៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនាពេលនេះនិងពេលខាងមុខរបស់ខ្ញុំ។ យើងនឹងចាក់ជូនកម្មករទាំងសេដ្ឋកិច្ចក្នុងប្រពន្ធ័ទាំងសេដ្ឋកិច្ចក្រៅប្រពន្ធ័។" នេះគឺជាការសរសេរឆ្លើយតបនឹង Comment ទៅម្ចាស់គណនីហ្វេសបុកឈ្មោះ Panha Hul ដោយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក